ភ្នំពេញ ៖ កន្លែងស្ដុកអេតចាយ ស្ថិតនៅ ក្បែរវត្ដសំបួរ តាមផ្លូវចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ នៅវេលាម៉ោង ប្រមាណ ៤ និង៤០នាទីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៤ នេះ បាន និងកំពុង ឆាបឆេះយ៉ាងសន្ធោរសន្ធៅ ខណៈដែល កម្លាំងនគរបាល ពន្លត់អគ្គិភ័យនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបាន និងកំពុងជួយអន្ដរាគមន៍ នៅកន្លែងកើតហេតុ ។
នាយការិយាល័យ ពន្លត់ និងបង្ការអគ្គិ ភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញ លោក នេត វត្ថា បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា អគ្គិភ័យកំពុងតែឆាបឆេះ កន្លែងស្ដុកអេត ចាយ នៅក្បែរវត្ដសំបួរយ៉ាងខ្លាំង ហើយ សមត្ថកិច្ចរបស់លោក បាន និងកំពុងបញ្ជូន រថយន្ដទៅជួយអន្ដរាគមន៍ ។
សេចក្ដីរាយការណ៍ ពីអ្នកឆ្លើយឆ្លងព័ត៌ មាន របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅកន្លែងកើតហេតុ លោក ទុយ មែន បាន និយាយថា ផ្សែង និងភ្លើង បាន និងកំពុង ឆាបឆេះកន្លែងស្ដុកអេតចាយយ៉ាងខ្លាំង ហើយអាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំង ប្រជាពលរដ្ឋ កំពុងនាំគ្នាញាប់ដៃញាប់ជើង បាញ់ពន្លត់ ។ យ៉ាងណាក៏ដោយមិនទាន់ដឹង ពីមូលហេតុដែលបណ្ដាលឱ្យមានអគ្គិភ័យ ខាងលើនេះកើតឡើងនៅឡើយទេ ៕