លោក Dallas Wien អាយុ២៥ឆ្នាំ មកពី Fort Worth, Texas គឺកម្មករម្នាក់ត្រូវបាត់បង់មុខទាំងស្រុងក្រោយពីរងគ្រោះថ្នាក់នាពេលកំពុងធ្វើការ។ គ្រោះថ្នាក់កើតឡើងចំពោះ គាត់
នៅខែវិច្ឆិការឆ្នាំ២០០៨។ ផ្នែកក្បាល Wien ប៉ះចំខ្សែភ្លើង កម្លាំងវ៉ូលត៍ខ្ពស់ធ្វើអោយមុខគាត់ខូចទ្រង់ទ្រាយទាំងស្រុង។
Dallas Wien មុនពេលគ្រោះថ្នាក់
Dallas Wien ក្រោយពីគ្រោះថ្នាក់
Dallas Wien ត្រូវបានទទូល ច្រមុះ បបូរមាត់ ស្បែក សាច់ដុំនិង សរសៃរវិញ្ញាណថ្មីៗ ពីអ្នកបរិចា្ចគលាក់ឈ្នោះម្នាក់។ ការវះកាត់ធ្វើឡើងដោយលោក វេជ្ជបណ្ឌិត Pomahac
ដឹកនាំគ្រូពេទ្យ និងភ្នាក់ងារ មួយក្រុមនៅឯមន្ទីរពេទ្យ Brigham & Women នៅ Boston។
ដែលអូសបន្លាយអស់រយៈពេល ១៥ម៉ោង។ ក្នុងកិច្ចប្រជុំពត៌មានស្តីពីការវះកាត់ ត្រូវបាន គ្រូពេទ្យអោយដឹងថាបច្ចុប្បន្ន ស្ថានភាពរបស់លោក Wien កាន់តែប្រសើរឡើងហើយ
ប៉ុន្តែកិច្ចប្រជុំពត៌មានស្តីពីការវះកាត់នោះមិនមានវត្តមានរបស់លោក Wien ឡើយ។
ទោះបីជាការវះកាត់ទទួលបានជោគជ័យក៏ដោយ ក៏ប៉ុន្តែ ចក្ខុប្រសាទ របស់គាត់
មិនទាន់បានល្អទេ។ គាត់នៅមានការលំបាកក្នុងការនិយាយ ញ៉ាំបាយ ញ៉ាំទឹក ក៏ប៉ុន្តែ សុខភាពរបស់គាត់បានល្អឡើងវីញជារាល់ថ្ងៃហើយ។
លោកតារបស់ Wien និង វេជ្ជបណ្តិត Pomahac
នេះគឺជាការវះកាត់មុខលើកទី៣ តែជាករណីវះកាត់លើផ្ទៃមុខដែលបាត់បង់ទាំងស្រុង
ដំបូង នៅប្រទេសអាមេរិក ៕
ព័ត៌មានទាក់ទង៖ ការវះកាត់ ទទួលបានជោគជ័យ
(ដោយ៖មិនា)