CamNews

ប្លែកៗ 

ហើយឡើងចឹង!! ស្រ្តីវ័យ ៧១ ឆ្នាំជួបក្មេងប្រុសទើបតែធំវ័យ ១៧ នៅក្នុងពិធីបុណ្យសព្វកូនប្រុស ទីបំផុតស្រលាញ់

ប្លែកៗ ៖ រឿងដ៏សែនហួសចិត្តមួយបានកើតឡើងជាមួយនិង ស្រ្តីម្នាក់វ័យ ៧១ឆ្នាំរូបនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយនិង ក្មេងប្រុសវ័យជំទង់ម្នាក់អាយុ ១៧ ឆ្នាំបន្ទាប់ពីនាងបានជួបក្មេងប្រុសម្នាក់នោះ នៅឯពិធីបុណ្យសព កូនប្រុសរបស់នាង ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Mirror បានឲ្យដឹងថា លោកស្រី Almeda Errell មកពីទីក្រុង Sevierville ហើយអ្នកស្រីមានចិត្តចង់រៀបការជាមួយនិងក្មេងប្រុសវ័យជំទង់ម្នាក់នោះដែលមានឈ្មោះថា Gary Hardwick បន្ទាប់ពីបានជួបក្មេងប្រុសនោះ ទើបតែបាន ៣ សប្តាហ៍ តែប៉ុណ្ណោះ ។​ ហើយពិធីមង្គលការរបស់អ្នកទាំង ២ ត្រូវបានរៀបចំដល់ទៅ ៦ ថ្ងៃឯណោះ ។ 


បើយោងតាមរបាយការណ៍ពីគេហទំព័រ Elite Daily បានឲ្យដឹងថា លោកស្រី Errell បានបាត់បង់កូនប្រុសរបស់គាត់ ឈ្មោះលោក Robert ។ អ្នកស្រី Errell បានធ្វើការចែករំលែកផ្ទះរបស់ខ្លួនជាមួយនិងប្តីថ្មីរបស់គាត់ និងរស់នៅជាមួយគ្នាយ៉ាងសុខសប្បាយ ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកស្រីថែមទាំងបានចែករំលែកផ្ទះនោះជាមួយនិង ចៅប្រុសម្នាក់ទៀតដែលមានអាយុច្រើនជាងប្តីក្រោយរបស់អ្នកស្រី គឺលោក Hardwick ត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ ។​

អ្នកស្រី Errell ដែលជាអ្នកជំនួយការនៅផ្សារទំនើបបាននិយាយថា អ្នកស្រីមិនមែនកំពុងតែស្វែងរកប្រុសក្មេងមកធ្វើជាប្តីនោះទេ ប៉ុន្តែអ្នកស្រីមានអារម្មណ៍ថា Hardwick គឺជាបុរសម្នាក់ដែលអាចឲ្យនាងរស់នៅជាមួយអស់មួយជិវិតបាន ។ 


គួរបញ្ជាក់ឲ្យដឹងថា អ្នកស្រី Errell បានបាត់បង់អតីតប្តីរបស់គាត់កាលពីគាត់មានអាយុ ៤៣ ឆ្នាំ ។ ហើយអ្នកស្រីបានថ្លែងប្រាប់ទៅគេហទំព័រ Mirror ទៀតថា ជាច្រើនឆ្នាំមកនេះ អ្នកស្រីតែងតែស្វែងរកគូព្រេងពិតប្រាកដរបស់គាត់អស់រយៈពេលយ៉ាងយូរ ។ 

ជាងនេះទៅទៀតអ្នកស្រី Errell បាននិយាយថា ប្តីថ្មីរបស់គាត់លោក Hardwick ធ្លាប់មានទំនាក់ទំនងជាមួយនិង ស្រ្តីវ័យ ៧៧ឆ្នាំ មុនពេលដែលលោកបានជួបជាមួយនិង អ្នកស្រី តែមិនបានប្រាប់អំពីមូលហេតុថា ហេតុអ្វីបានជាបែកគ្នាជាមួយនិង ស្រ្តីវ័យ ៧៧ឆ្នាំនោះទេ ៕



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ asiaone