CamNews

ព័ត៌មានជាតិ 

បើករថយន្ត ដឹកគ្រឿងញៀន យកទៅលក់ ត្រូវសមត្ថកិច្ច ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ព័ទ្ធចាប់បាន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានដែលសមត្ថកិច្ច អះអាងថា ពាក់ព័ន្ធនឹងការ ដឹកជញ្ជូនគ្រឿង
ញៀន ពីតាម បណ្តា ខេត្ត មកជួញដូរ នៅក្នុងរាជធានីភ្នំពេញ ត្រូវសមត្ថ កិច្ចមន្ទីរ ប្រឆាំង
គ្រឿងញៀន ក្រសួងមហាផ្ទៃ បើកប្រតិបត្តិការ ពួនស្ទាក់ ចាប់បាននៅតាមបណ្តោយផ្លូវ២១៧
ទល់មុខអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្នុងសង្កាត់ ដង្កោ ខណ្ឌ ដង្កោ កាលពីវេលាម៉ោង១២
និង៤០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ ខណៈដែលជនសង្ស័យរូបនេះ កំពុងជិះ
រថយន្តមួយគ្រឿង មកពីខេត្ត។

ជនសង្ស័យជិះ រថយន្តម៉ាកតាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-02 38
ធ្វើដំណើរពីត្បូង មកជើងតាមផ្លូវ២១៧ បើកបរដោយជនសង្ស័យ លុះជិះ មកដល់មុខអធិការ
ដ្ឋាន ខណ្ឌដង្កោក៏ស្រាប់ តែមានការ ភ្ញាក់ ផ្អើល ដោយក្រុមជនស៊ីវិល ជិះរថយន្ត១គ្រឿង ម៉ាក
Vigo Hilux ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-6942 និងម៉ូតូ២គ្រឿង អះអាងថា ជា
សមត្ថកិច្ចរបស់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃមកឈប់កាក់ពីមុខរថយន្តជនសង្ស័យ
ដកអាវុធខ្លីគ្រប់ដៃ ហើយ ភ្ជុងទៅលើរថយន្ត របស់ជនសង្ស័យឲ្យចុះពី លើរថយន្ត ភ្លាម នោះ
ក៏វាយខ្នោះដៃ ហើយរុញឡើងរថយន្ត នាំទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន តែម្តង ចំណែកជន
សង្ស័យវិញ ខណៈដែលក្រុមសមត្ថកិច្ច វាយខ្នោះដៃ គេឈរជក់បារីធ្វើព្រងើយ វាហាក់បីដូចជា
គ្មានរឿងអ្វីកើតឡើង មកលើខ្លួនឡើយ។

ប្រភពពីសមត្ថកិច្ចម្នាក់ ដែលចុះប្រតិបត្តិការបង្ក្រាបនោះ បានប្រាប់ឲ្យដឹងថា ពួកគាត់ជាសមត្ថ
កិច្ច មកពីការិយា ល័យទី២នៃមន្ទីរ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានកំពុងចុះច្បាមមុខ
សញ្ញាមេខ្លោងជួញដូរ គ្រឿង មាន២ គោលដៅ ដោយក្រុមរបស់ខ្លួន១ក្រុមផ្សេងទៀត កំពុង
ចុះច្បាមមុខសញ្ញាមេខ្លោង ជួញដូរដែរ នៅខណ្ឌ សែនសុខ ហើយមុខសញ្ញាមួយនេះ កំលាំង
បានតាមរហូត ព្រោះវាបើករថយន្ត ណាត់ជួបគ្នាដើម្បីលក់លុះមកដល់ចំណុចខាងលើ ដោយ
កំលាំងយើងយល់ថា ជាឱកាសល្អ យើងក៏បើករថយន្ត ឈប់ស្ទាក់មុខរថយន្ត ជនសង្ស័យចាប់
ក្របួចបានតែម្តង។

តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងរង្វង់ប្រតិបតិ្តការ ខាងលើនេះ ពុំករណីផ្ទុះអាវុធទេបើ
តាមប្រភព ពីសមត្ថ កិច្ចរបស់មន្ទីរម្នាក់បានបង្ហើបឲ្យដឹងថា ប៉ុន្មានថ្ងៃនេះកំលាំងរបស់មន្ទីរ
ប្រឆាំង គ្រឿងញៀន បានចុះច្បាមមុខ សញ្ញាចែកចាយមកពីខេត្ត ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ