(ចិន)៖ បុរសចំណាស់អាយុ៧០ឆ្នាំម្នាក់ គឺលោក Zhang Wenliang រស់នៅ Chongzhou បានធ្វើនូវរឿងដ៏ចម្លែកមួយ ដោយគាត់បានទិញតុក្កតាសិច តម្លៃ ២៥០០ដុល្លារ ដើម្បីក្លាយជាដៃគូជីវិតក្នុងផ្ទះ ជំនួសប្រពន្ធដែលស្លាប់ទៅហើយ។
Wenliang បានប្រើសម្លៀកបំពាក់ប្រពន្ធ ស្លៀកឲ្យតុក្កតា ហើយដាក់វាដេកលើគ្រែ ជារៀងរាល់យប់ ដែលគាត់ជឿថា ព្រលឹងរបស់ស្ត្រីជាប្រពន្ធ បានចូលសណ្ឋិត ក្នុងតុក្កតាសិចនេះ ពិតជាធ្វើឲ្យគាត់រីករាយណាស់ ក្នុងការរួមសិច ជាមួយវាជំនួសឲ្យការបាត់បង់ប្រពន្ធ ជាទីស្រឡាញ់ទៅហើយ។
លោក Wenliang គឺជាគ្រូពេទ្យម្នាក់ ដែលជួយព្យាបាលរោគមហារីក ឲ្យមនុស្សទូទៅ តែអ្វីដែលគួរឲ្យសោកស្តាយ គាត់បែរជាមិនអាចសង្គ្រោះជីវិតប្រពន្ធ ដែលឈឺដោយសារជំងឺនេះទៅវិញ ហើយដើម្បីឲ្យខ្លួនឯងសប្បាយចិត្ត និងដេកលក់បាន Wenliang បានយកសម្លៀកបំពាក់ប្រពន្ធ មកពាក់ឲ្យតុក្កតាសិច រួចដាក់វាដេកក្បែរខ្លួន រហូតដល់គាត់ដេកលក់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង