CamNews

ប្លែកៗ 

ច្បាប់ថ្មីនៅក្នុងរោងភាពយន្ត មិនអនុញ្ញាតឲ្យទស្សនិកជន ទស្សនារឿង 'The Conjuring 2' តែម្នាក់ឯងនោះទេ

ប្លែកៗ ៖ រូបថតមួយចំនួនជាក់ស្តែងនៅលើបណ្តាញសង្គមបានដាក់តាំងនៅក្នុងរោងភាពយន្ត KCC ដោយប្រកាសថា មិនអនុញ្ញិតឲ្យទស្សនិកជនដែលចូលរួមទស្សនារឿង  'The Conjuring 2' ចូលទស្សនាតែម្នាក់ឯងនោះទេ ដោយសារតែវាជារឿងមួយដែលគួរឲ្យភ័យរន្ធត់បំផុត ។ 

គួរបញ្ជាក់ឲ្យដឹងថា រោងភាពយន្ត KCC គឺស្ថិតនៅក្នុងប្រទេសហ្វីលីពីន និងមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបមួយ ។ 

ដោយយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ការព្រមានដែលមិនអនុញ្ញិតឲ្យស្សនិកជនដែលចូលរួមទស្សនារឿង  'The Conjuring 2' ចូលទស្សនាតែម្នាក់ឯងនោះ ដោយសារតែបារម្ភអំពីភាពភ័យខ្លាចរបស់អ្នកទស្សនា ជាពិសេសនៅពេលដែលបញ្ចាំងជាលើកដំបូង នៅក្នុងសាច់រឿងនេះគឺពោរពេញទៅដោយ ភាពរន្ធត់និងភ័យខ្លាចដែលអាចធ្វើឲ្យមនុស្សមួយចំនួនអាចនឹងគាំងបេះដូងបាន ដូច្នេះហើយទើបនៅក្នុងរោងភាពយន្ត KCC មិនអនុញ្ញិតឲ្យទស្សនិកជន ទស្សនាតែម្នាក់ឯងនោះទេ ។​

នៅក្នុងការកត់ចំណាំនេះគេបានបញ្ជាក់ឲ្យដឹងយ៉ាងច្បាស់ដោយសរសេរថា DO NOT WATCH IT ALONE ឃ្លានេះគឺមានន័យថា កុំមើលវាតែម្នាក់ឯង (កុំទស្សនារឿង  'The Conjuring 2' តែម្នាក់ឯង) ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop