CamNews

សំណើច 

ស្ត្រីជនជាតិកូរ៉េ 2ពាន់​នាក់ប៉ងធ្វើជាប្រពន្ធរបស់មហាសេដ្ឋីអាយុ 80 ឆ្នាំ

យ៉ាងហោចណាស់មានស្រ្តីជនជាតិកូរ៉េប្រមាណជា 2000 បានសរសេរលិខិតដាក់ពាក្យ
ស្នើសុំធ្វើជាប្រពន្ធរបស់មហាសេដ្ឋីជាតិ អូស្ត្រាលី អាយុ 80ឆ្នាំ​ ម្នាក់បន្ទាប់ពីសេដ្ឋីរូបនោះ
បានប្រកាសចង់រកប្រពន្ធជាជនជាតិកូរ៉េ នាពេលថ្មីៗនេះ ។


តាមការអោយដឹងពីក្រុមហ៊ុន marriage brokers UVIS Club ថាមានមហាសេដ្ឋីជនជាតិ
អូស្ត្រាលី​ ម្នាក់កំពុងតែប្រកាសរកប្រពន្ធជាស្ត្រី កូរ៉េ ដោយសន្យាថានឹងផ្តល់ប្រាក់ចំនួន
2,3 លានដុល្លា បូករួមទាំងទ្រពសម្បត្តិមួយចំនួនផងដែរ ។

តាមប្រភពដដែលបាននិយាយថាបន្ទាប់ពីធ្វើការប្រកាស រួចមក មិនយូរប៉ុន្មានក្រុមហ៊ុន
ទទួលបានលិខិតដាក់ពាក្យស្នើសុំធ្វើជាប្រពន្ធរបស់មហាសេដ្ឋី​ រហូតដល់ 2 ពាន់សន្លឹក
ពីស្ត្រីជនជាតិកូរ៉េនៅគ្រប់មជ្ឈដ្ឋាន និងកំរិតអាយុផ្សេងៗគ្នា ។

ប្រភពដដែលបាននិយាយថាអតីតប្រពន្ធរបស់មហាសេដ្ឋីរូបនេះបានស្លាប់ចោលគាត់
រយៈពេល 7ឆ្នាំមកហើយ ។ ក្រោយមកគាត់ក៏មានចំណាប់អារម្មណ៍លើស្រ្តីជាជនជាតិ
កូរ៉េ ក៏បានធ្វើការប្រកាសរៀបការប្រពន្ធថ្មី តែម្តង ដែលការឈប់ទទួលពាក្យបានបញ្ចប់
កាលពីថ្ងៃទី 22 មីនា 2011 កន្លងទៅនេះ ៕
ដកស្រងពី Diva

Tags: