CamNews

ព័ត៌មានជាតិ 

ស្រ្តីអាយុជាង៣០ម្នាក់ ត្រូវជនមិនស្គាល់មុខ អារកសម្លាប់ ក្នុងបន្ទប់ជួល

ភ្នំពេញៈ សពស្រ្តីអាយុជាង៣០ម្នាក់ ត្រូវបានជនសង្ស័យមិនស្គាល់មុខ ចូលអារក និងចាក់សម្លាប់ នៅក្នុងបន្ទប់ជួល ដែលមានទីតាំង នៅម្តុំផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ។

ស្ត្រីមិនទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណនោះ ដោយគ្រាន់តែដឹងថា អាយុប្រហែលជាង៣០ ឆ្នាំ មានកូន៣នាក់ ប្រុស២នាក់ ស្រី១ នាក់ ត្រូវបានជនមិនស្គាល់មុខ ចូលទៅក្នុងបន្ទប់ រួចធ្វើសកម្មភាពអារក  និងចាក់ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

គេនៅមិនទាន់ដឹងពីមូលហេតុ ដែលបណ្តាលឲ្យមានឃាតកម្ម ខាងលើនេះនៅឡើយទេ ជាជំហានដំបូង កម្លាំងសមត្ថកិច្ចសន្និដ្ឋានថា ជាអំពើប្លន់ទ្រព្យសម្បត្តិ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news