ភ្នំពេញ, ថ្ងៃទី 9 ខែមករា ២០១7 ៖ ក្នុងអត្ថបទសារពត៍មានដែលបានចុះផ្សាយថ្ងៃនេះ អំពីការ ប្តេជ្ញាចិត្តលើការលុបបំបាត់ការកាប់បំផ្លាញព្រៃឈើSOCFINកម្ពុជាបានរៀបរាប់អំពីតាំងចិត្តយ៉ាងមុតមាំថានឹងវិវឌ្ឍន៍ខ្លួនអោយក្លាយជាក្រុមហ៊ុនកសិឧស្សាហកម្មដែលឈានមុខគេមួយក្នុងតំបន់ត្រូពិច។ បន្ទាប់ពី SOCFIN GROUP បានផ្សព្វផ្សាយអំពីគោលនយោបាយលើការគ្រប់គ្រងរបស់ខ្លួនជាច្រើនសប្តាហ៍មកSOCFIN បានបញ្ជាក់ឡើងវិញអំពីទស្សនៈ និងគោល ការណ៍ណែនាំរបស់ក្រុមហ៊ុន ថាខ្លួនបានប្តេជ្ញាថាខ្លួននឹងបង្កើតចំការកៅស៊ូនៅក្នុងខេត្តមណ្ឌលគីរី ដោយខិតខំរក្សាបរិស្ថាន និង គោរពចំពោះសហគមន៍ក្នុងតំបន់ដោយមាន តម្លាភាពបំផុត។ SOCFIN គឺជាក្រុមហ៊ុនដាំដំណាំកៅស៊ូដំបូង ដែលបានចូលរួមសហការជាផ្លូវការប្រចាំប្រទេសកម្ពុជា។នេះការស្ទាបស្ទង់ដោយនិរន្តភាពលើសកម្មភាពតាំងពីដំបូងរបស់ SOCFIN ក្នុងប្រទេសកម្ពុជា ៖
ចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ ២០០៨ មក SOCFIN តែងតែបានគិតគូរជាមូលដ្ឋានអំពីការកាត់បន្ថយផលលើផលប៉ះពាល់ដល់បរិស្ថានក្នុងតំបន់ដែលខ្លួនមានទីតាំងនៅទីនោះ។ ចាប់តាំងពីបង្កើតការដាំដុះកៅស៊ូដំបូងរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនតែងតែខិតខំអនុវត្តន៍សកម្មភាពរក្សាបរិស្ថានល្អៗ និងសកម្មភាពដទៃជាច្រើនទៀត ដូចជា ៖ បង្កើតចំការជីវៈចំរុះ ថែរក្សាជីវៈចំរុះតាមជួរច្រករបៀង ឬការពារព្រៃធម្មជាតិ និងទីបញ្ចុះសពជាដើម។
ដូចដែលបានថ្លែងក្នុងអត្ថបទអំពីការប្តេជ្ញាលើការលុបបំបាត់ការកាប់បំផ្លាញព្រៃឈើ SOCFIN ក៏បានតាំងចិត្តក្នុងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដែលកើតឡើងដោយសារមនុស្ស ដោយព្យាយាមកាត់បន្ថយការសាយភាយនៃឧស្ម័នផ្ទះកញ្ចក់ និងបង្កើនទិន្នផលរបស់ចំការខ្លួនផងដែរ។ ការប្តេជ្ញាចិត្តគឺអនុវត្តតាមគោលការណ៍ណែនាំ និងការកំណត់របស់ស្ថាប័នផ្សេងៗដូចជា FAO, HCS Approaching Steering Group និង HCV Resource Network។
ធ្វើការទំនាក់ទំនងជាមួយនឹងសហគមន៍ក្នុងតំបន់ជាអទិភាព
SOCFIN ក៏បានប្តេជ្ញាក្នុងការចូលរួមអភិវឌ្ឍន៍ និងគាំទ្រដល់សហគមន៍ក្នុងតំបន់ផងដែរ។ លោក Jef Boedt, ប្រធានគ្រប់គ្រងទូទៅរបស់ SOCFIN ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា “ពួកយើងតែងតែមានការជឿជាក់ថា ការមានវត្តមានរបស់ពួកយើងនៅទីនេះអាចធ្វើអោយប្រជាជនដែលរស់នៅជុំវិញសហគមន៍ទទួលបាន
អត្ថប្រយោជន៍ជាច្រើន និងអាចចែករំលែកនូវគុណតម្លៃដែលបានបង្កើតឡើងតាមរយៈសកម្មភាពរបស់ពួកយើង។”តាំងពីចាប់ដំណើរការដំបូងនៅក្នុងខេត្តមណ្ឌលគីរីមក ក្រុមហ៊ុនយើងតែងតែបានចូលរួមសហការជាមួយប្រជាជនក្នុងតំបន់ និងបានប្តេជ្ញាថា នឹងគោរពសិទ្ធកាន់កាប់ដីធ្លី និងសិទ្ធរបស់សហគមន៍ក្នុងតំបន់។ SOCFIN ក៏បានរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍តាមរយៈ ការឧបត្ថមដល់សាលារៀន មណ្ឌលសុខភាព ឬហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ជាដើម។លោក BOEDT បានបន្ថែមទៀតថា “ដើម្បីសម្រេចតាមគោលដៅនៃការប្តេជ្ញាចិត្តនេះ ពួកយើងត្រូវតែធ្វើការជាមួយនឹងដៃគូនិងភាគីពាក់ព័ន្ធក្នុងតំបន់អោយបានជិតស្និទ្ធ។ ក្នុងនាមជាក្រុមហ៊ុនកៅស៊ូដំបូងក្នុងប្រទេសកម្ពុជាដែលបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំបែបនេះ យើងត្រូវតែខិតខំធ្វើខ្លួនអោយក្លាយជាក្រុមហ៊ុនគំរូដ៏ល្អមួយក្នុងប្រទេស។”ក្រុមហ៊ុនយើងចង់អោយមានដំណើការប្រកបដោយតម្លាភាពតាមដែលអាចទៅបាន និងធ្វើការសង្កេតអោយបានជាក់លាក់ទៅលើការប្តេជ្ញាចិត្តក្នុងការធ្វើការងារមួយនេះ៕