កណ្តាលៈ បុរសម្នាក់ត្រូវបាន រថយន្តរឡូកិនថ្នល់ បើកកិនពីក្រោយ រួមជាមួយនឹងម៉ូតូរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងឈប់ម៉ូតូដើម្បីបទជើងតូច។ ហេតុការណ៍នេះបានកើតឡើង កាលពី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចផ្លូវលំ ភូមិចុងកោះ (ផ្លូវកំពង់ធ្វើថ្មី) ។
ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ ឈ្មោះពៅ ណារិទ្ធ ហៅម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែក ជនសង្ស័យ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះ ដោយសារតែបង្កហេតុរួចជនសង្ស័យ បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តបង្កម៉ាក (រឡូកិនថ្នល់) ពណ៌លឿងមួយគ្រឿង។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមការងារ ធ្វើផ្លូវរបស់មន្ទីរសាធារណៈ ការខេត្តកណ្តាល បានកំពុងធ្វើ ផ្លូវលំនៅភូមិចុងកោះ ស្រាប់តែពេលនោះ ជនរងគ្រោះ បានជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ឈប់ម៉ូតូ ក្បែរនោះក៏ចុះនោម ពេលនោះ រឡូថយក្រោយរួចកិនម៉ូតូដួលហើយ ជាប់ជនរងគ្រោះ នៅជាមួយម៉ូតូបណ្ដាល ឲ្យស្លាប់ នៅកន្លែងកើតហេតុ។
ក្រោយបង្កហេតុ អ្នកបើកបរ រឡូបានគេចខ្លួនបាត់់ ហើយករណីខាងលើនេះ កម្លាំងជំនាញ កំពុងកសាងសំណុំរឿង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល