បុរសម្នាក់អាយុ ២១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទវាយប្រហារ ទៅលើអ្នកចំរៀង ដែលជាម្ចាស់បទ Sexy And I Know It ក្នុងតៀមស្រាមួយនៅឯ Sydney។
LMFAO ត្រូវបានគេគប់កែវទៅលើមុខ នៅក្នុងតៀមស្រាក្នុង ប្រទេស អូស្ត្រាលី។ Redfoo ត្រូវបានគេគប់១កែវ នៅពេលដែលគាត់កំពុងផឹកស្រានៅ ក្នុងតៀមនោះ ប៉ុន្តែសំណាងល្អ ដែលរងរបួសតិចតួច។
ប៉ូលីសបាននិយាយថា៖ Redfoo រងរបួសលើភ្នែកខាងស្តាំ ហើយក៏បានចាកចេញទៅបាត់ទៅ។
Redfoo បានប្រាប់ បណ្តាញទូរទស្សន៏អូស្រ្តាលីប៉ុស្តិ៏លេខ៩ ថា៖ បន្ទាប់មក គាត់បានចាកចេញ ដោយដើរបណ្តើរទប់ក្បាលបណ្តើរ ពីព្រោះតែវាឈឺចាប់មុខរបួស គាត់ក៏បានឃើញឈាម ហើយក៏ស្រែក វាធ្វើឲគាត់រកាំចិត្តមែនទែន។
ប៉ូលីសបានចោទប្រកាន់បុរសអាយុ ២១ ឆ្នាំ្មម្នាក់ពីបទវាយប្រហារ ហើយបុរសនោះ នឹងត្រូវឡើង តុលាការ នៅខែក្រោយ។
ប្រែសំរួលដោយ៖ មុនី
ប្រភព៖ news