LMFAO គឺជាក្រុមចំរៀង មួយដ៏ល្បីរបស់ ហូលីវូដ ដែលមានសមាជិក ២ នាក់ ចេញបទ Party Rock Anthem ល្បីពេញពិភពលោក ។ ជាមួយនិងបទនេះ ដោយសារល្បីពេក ក៏មានតារាល្បី ផ្សេងទៀត ប្តឹងផងដែរ ។
កាលពីខែ ធ្នូ កន្លងទៅនេះ តារាចំរៀង Rap ល្បីម្នាក់គឺ Rick Ross បានប្តឹងក្រុម ចំរៀង LMFAO ថាបានលួច ឃ្លាចំរៀងចេញពី បទមួយរបស់ខ្លួន ដែលចេញក្នុង ឆ្នាំ ២០០៦ ។ បទមួយនោះមាន ចំណងជើងថា " Hustlin " ដែលមានឃ្លាមួយច្រៀងថា " Everyday I'm Hustlin " ដែលមានភាព ស្រដៀងទៅនិង " Everyday I'm Shufflin " របស់ក្រុម LMFAO ។ រឿងក្តីនេះ នៅបន្តដល់ពេល នេះហើយ អ្វីដែលកាន់តែ ខ្លាំងនោះ ទាំងសងខាង ចាប់ផ្តើម ប៉ះសំដីគ្នា តាមកិច្ចសំភាសន៍ហើយ ដោយ Rick Ross បង្ហាញភាព ក្តៅក្រហាយ ខឹងសម្បារ ចំនែក LMFAO លេងសើច និងសប្បាយ រីករាយវិញ ។
យ៉ាងណាមិញ ក្រុម LMFAO បានប្រាប់ថា ខ្លួនបានរៀបចំ ឯកសារមួយចំនួន ដែលនឹងធ្វើអោយ Rick Ross ចាញ់ក្តី ។ LMFAO ក៏បានផ្តាំផ្ញើរទៅ Rick Ross ផងដែរថា គួរតែមកចរចារ ទល់មុខ វិញវាល្អជាងឡើង តុលាការ ហើយចាញ់ក្តីវិញ ។ យ៉ាងណាមិញ ព័ត៌មាន ច្បាស់ការលើ រឿងក្តី នេះមិនទាន់ មានព័ត៌មានបន្ថែម មកទេ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz