កំពង់ឆ្នាំង : អធិការនគរបាល ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក ហ៊ុល វាសនា ត្រូវបានថ្នាក់ដឹក នាំដកតំណែង ជាបណ្តោះ ក្រោយពីរឿង អាស្រូវផ្លូវភេទ ដោយសារ ស្រីស្នេហ៏វ័យក្មេង របស់ខ្លួន ប្តឹងថា ចាប់រំលោភនាង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។
សេចក្តីរាយការណ៏ ពីភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំខេត្តកំពង់ឆ្នាំង បានរាយការណ៏ថា ពិធីផ្លាស់ មុខតំណែងអធិការគរបាល ស្រុកកំពង់ត្រឡាច បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ដោយ តែង តាំងលោក មាស សុភិន អធិការរង នគរបាល ជាអធិការស្តីទី។
សូមបញ្ជាក់ថា អធិការនគរបាល ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក ហ៊ុន វាសនា បានរងនូវការចោទ ប្រកាន់ថា បានចាប់រំលោភ នារីសិស្សសាលាម្នាក់ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ តែនារីរងគ្រោះទើបដាក់ពាក្យបណ្តឹងកាលពីប៉ុន្មានថ្ងៃមុននេះ។
ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៏ ប្រាក់ វុឌ្ឍី បានប្រាប់ថា ចំពោះករណីនេះ នៅមិនទាន់ដឹងថា ជាការពិតឫ មួយយ៉ាងនោះទេ គឺស្ថិតក្រោមការស៊ើបអង្កេត នៅឡើយ លោកបានហៅលោក អធិការមកសួរនាំហើយ ក្រោយពីមានពាក្យបណ្តឹងរបស់ នារីរងគ្រោះ។
លោកឧត្តមសេនីយ៏ស្នងការ បានបញ្ជាក់ថា រឿងនេះកើតឡើងតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥មកម្ល៉េះ ដែលនារីរងគ្រោះ មានស្រុកកំណើត នៅឃុំកោះថ្កូវ ស្រុកជលគិរី ហើយបច្ចុប្បន្ន មកស្នាក់នៅបណ្តោះ នៅស្រុកកំពង់ត្រឡាច ដើម្បីរៀនសូត្រ ។
យ៉ាងណាក៏ដោយ លោក ហ៊ុន វាសនា បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ ពីសំណាក់ខាងស្រី ដោយ លោកអះអាងថា ជាការត្រូវរ៉ូវគ្នា ពីព្រោះពួកគេ គឺសង្សានឹងគ្នា ។
លោក ហ៊ុន វាសនា បានបញ្ជាក់ថា ខ្ញុំនិងនាង គឺស្រឡាញគ្នាយូរហើយ និងបានទៅដេក ហូបបាយ នៅផ្ទះរបស់នាងទៀតផង រហូតបានដេកជាមួយគ្នា ជាច្រើនលើក ប៉ុន្តែបែររូបនាងប្តឹងខ្ញុំថា ចាប់រំលោភទៅវិញ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល