ភ្នំពេញ៖ បុរសម្នាក់ ដែលមិនចង់រស់នៅ ក្នុងលោកនេះ បានដើរមកឡើងលើ ស្ពានជ្រោយ
ចង្វារ លោតទឹកក្នុងបំណង ធ្វើអត្តឃាត តែមិនបានសម្រេច ព្រោះតែ មានសមត្ថកិច្ច ជួយ
សង្គ្រោះទាន់ ពេលវេលាធ្វើ ឲ្យបុរសនោះមិនអាចសម្រេចបំណង បានឡើយ កាលពីវេលា
ម៉ោង ២២និង៣០នាទី យប់ ថ្ងៃទី ២៦ខែវិច្ជិកា ឆ្នាំ២០១៣ នៅចំណុចលើ ស្ពានជ្រោយចង្វារ
ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
យោងតាម ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលឈរជើង នៅលើស្ពានជ្រោយចង្វារ បាន ឲ្យដឹង
ថា គាត់បានឃើញបុរសម្នាក់ វ័យប្រហែលជា២២ឆ្នាំ មានឈ្មោះ ហុន ហាន់នីន ស្នាក់នៅ
សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដែលគេមានរូបរាងស្អាតបាត បានដើរឡើងលើ ស្ពានជ្រោយ
ចង្វារ ដល់ពាក់កណ្ដាលស្ពាន ក៏ឈប់មួយមួយសន្ទុះ ប្រហែលជា៥នាទី រួចក៏បុរសនោះ ឡើង
ឈរលើបង្កាន់ដៃ ស្ពានហើយចង់ហក់ចូលទៅក្នុងទឹក ធ្វើអត្ដឃាត តែដោយសំណាង មាន
សមត្ថកិច្ចម្នាក់ ខាងលើបានចាប់បុរស ដែលចង់ហក់ទឹកនោះ ជាប់ធ្វើឲ្យបុរសដែលចង់ធ្វើ
អត្ដឃាត ខ្លួនឯងនោះមិនអាច សម្រេចបំណងខ្លួនឯងឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនបុរសខាងលើ នេះមកធ្វើការសាកសួរ នៅស្នាក់
ការគោល ដៅស្ពានជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ ពីមូលហេតុ ដែល បុរសនេះមកធ្វើ
អត្ដឃាត បែបនេះ បន្ទាប់ពីសមត្ថកិច្ច បានធ្វើ ការសាក សួរ គេហើយ ទើបគ្នាដឹងថា គេមាន
វិប្បត្តិគ្រួសារ ទើបធ្វើឲ្យគេមិនអាចរស់នៅបានទៀត ។
សមត្ថកិច្ចក៏បានទំទាក់ទង ទៅកាន់ក្រុមគ្រួសារ ឲ្យមកទទួលយកបុរសនេះឲ្យ ទៅផ្ទះព្រោះ
សមត្ថកិច្ច មិនអាចឲ្យគេត្រឡប់ ទៅផ្ទះវិញដោយខ្លួនបានទេ ព្រោះខ្លាចបុរសនោះទៅធ្វើ
អត្ដឃាត នៅកន្លែងផ្សេងទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល