ថ្មីៗនេះលោកតា Forrest Lunsway និងលោកយាយ Rose Pollard បានរៀបចំពិធី
រៀបអាពាហិ៍ពិពាហិ៍មួយនៅក្នុងពិធីខួបកំនើតគំរប់ 100 ឆ្នាំរបស់លោកតា Forrest
នៅឯរដ្ឋ California សហរដ្ឋអាមេរិច ។
តាមការអោយដឹងពី Allvoice ថា លោកយាយ និងលោកតា មួយគូនេះបានជួបគា្ននៅឯ
ក្លិបរាំ មួយតាំងពីថ្ងៃទី 18 ខែធ្នូ ឆ្នាំ1983 មកម្លេះ។ ក្រោយមកពួកគាត់ទាំងពីរក៏បានក្លាយ
ជាមិត្តស្និទ្ធស្នាលនឹងគា្ន បន្ទាប់ពីស្វែងយល់គ្នាអស់រយៈពេល 28 ឆ្នាំមក លោកតា Forrest
និងលោក យាយ Rose ក៏មានគំរោងចូលរោងការនៅថ្ងៃទី 19 មីនាកន្លងទៅនេះ ។
លោកយាយ Rose បាននិយាយថា ៖ដំបូងឡើយគាត់គ្មានបំណងរៀបការឡើយ ប៉ុន្តែមាន
ថ្ងៃមួយលោកតា Forrest ក៏បានសួរទៅគាត់ថា ហេតុអីពួកយើងមិនរៀបការនិងរស់នៅ
ក្នុងជីវភាពជាប្តីប្រពន្ធតែម្តងទៅ ? ពេលនោះគាត់បានឆ្លើយថាដោយសារតែលោកតាមិន
ដែលរំលឹកដល់រឿងរៀបការរវាងពួកគាត់ទាំងពីរ ។ ក្រោយមកលោកយាយ Rose ក៏បាន
កំណត់ថានឹងប្រារព្ធពិធី អាពាហិ៍ពិពាហិ៍នៅពេលប្រារព្ធពិធីខួបកំនើតគំរប់ 100 ឆ្នាំរបស់
លោកតា Forrest តែម្តង។
ប្រភពដដែលបាននិយាយថាពិធី អាពាហិ៍ពិពាហិ៍របស់ពួកគាត់គឺស្ថិតនៅក្នុងភាពអាថ៌កំបាំង
រហូតដល់នាទីចុងក្រោយ ។ ភ្ញៀវទាំងឡាយដែលបានចូលរួមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ដោយសារតែពួកគេគិតថាជាពិធីខួបកំនើត ។ ចុងក្រោយគាត់បានប្រកាសជាសាធារណៈ
ដល់ភ្ញៀវទាំងឡាយអំពីពិធីអាពាហិ៍ពិពាហិ៍របស់ពួកគាត់ផងដែរ ។ ក្រោយពីពិធីនេះចប់
លោកតា Forrest Lunsway និងលោកយាយ Rose Pollard ត្រូវបាន Guinness ទទួលស្គាល់
ថាពួកគាត់គឺជាគូស្នេហ៍ដែលមានអាយុច្រើនបំផុតក្នុងពិភពលោក ៕