CamNews

ព័ត៌មានជាតិ 

ប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះ ក្នុងការដ្ឋាន សាងសង សាលា ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំៈ     សាលាខេត្តត្បូងឃ្មុំ ដែលមានទីតាំង នៅក្នុងបរិវេញសាលាស្រុក ពញាក្រែកចាស់ បាន សាងសង់ស្ទើរ តែមួយរយភាគរយហើយ ប៉ុន្តែស្ថិតក្នុងការ កំពុងសាងសង់នេះ ខាងកម្មករសំណង់ បាន ប្រទះឃើញគ្រាប់ មិនទាន់ផ្ទុះ១គ្រាប់ ខណៈបញ្ជាគ្រឿង ចក្រកាយដី បន្តសាងសង់ ហេដ្ឋារេចនា សម្ព័ន្ធ បន្ថែម នៅក្នុងបរិវេណសាលា ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ។

ប្រភពពីសមត្ថកិច្ច នៅស្រុកពញាក្រែក បានឲ្យដឹងថា គ្រាប់ដែលប្រទះឃើញ នៅមានគុណភាពមួយរយភាគរយនៅឡើយ ជាប្រភេទគ្រាប់១២០ មីល្លីម៉ែត្រ ប៉ុន្តែមិនដឹងថា ផលិតក្នុងឆ្នាំណា និងប្រទេស ណានោះទេ ។

ប្រភពបានឲ្យដឹងទៀតថា ខណៈដែលកម្មករសំណង់ បានកំពុងបញ្ជា គ្រឿងចក្រកាយដីដើម្បីសាងសង ហេដ្ឋារេចនាសមព័ន្ធក្នុងបរិវេញ សាលាខេត្តត្បូងឃ្មុំ ដែលសាងសង់បានស្ទើរ តែមួយភាគរយ ទៅហើយ នោះ ក៏ស្រាប់តែ ខាងកម្មករ បានប្រទះឃើញគ្រាប់មួយគ្រាប់នោះ ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា គ្រាប់នោះ អាចបន្សល់ទុកតាំងពីសម័យសង្គ្រាម ឬអាចក្រោយឆ្នាំ១៩៧៩ ម្យ៉ាងទៀត ចំណុចការដ្ឋាន សាងសង់ សាលាខេត្តត្បូងឃ្មុំ គឺជាតំបន់សមរភូមិក្តៅ នាសម័យនោះផងដែរ ។ លោក ឡុង ធាម អភិបាល ស្រុកពញាក្រែក បានមាន ប្រសាសន៍ឲ្យដឹងថា គ្រាប់ដែលគេប្រទះ ឃើញ បានបញ្ជូនទៅឲ្យមន្ត្រីនគរបាល នៃអធិការដ្ឋាន នគរបាលស្រុក ពញាក្រែក រួចហើយ ដើម្បីចាត់ការ ប្រគល់ជូនឲ្យខាងអង្គការ ស៊ីម៉ាក់យកទៅកម្ទេចចោល៕ 


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news