CamNews

ព័ត៌មានជាតិ 

ចាប់ជំរិត ថៅកែលក់ត្រី ទារប្រាក់៥ម៉ឺនដុល្លារ តែនគរបាល ជួយរំដោះ បានមកវិញ និងចាប់ជនសង្ស័យ៥នាក់

កំពង់ចាម៖ ថៅកែរក ស៊ីលក់ត្រីពីរនាក់ ប្តីប្រពន្ធ ដែលរស់នៅ ខេត្តសៀមរាប ត្រូវបានក្រុម
ចោរ ចាប់ជំរិត និងទារប្រាក់ ចំនួន៥ម៉ឺដុល្លារ មកពីខេត្តសៀមរាប ឆ្ពោះទៅកាន់ ស្រុកពាញ
ក្រែក ខេត្តកំពង់ចាម តែក្រោយធ្វើការ ស្រាវជ្រាវ តាមជំនាញរបស់ខ្លួន កម្លាំងនគរបាល ខេត្ត
កំពង់ចាម បានឈានទៅដល់ការ រំដោះជនរងគ្រោះបាន មកវិញ និងចាប់បានជនសង្ស័យជា
បន្តបន្ទាប់ ចំនួន៥នាក់ នាយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣នេះ។

ស្នងការរងនគរបាល និងជាប្រធានការិយាល័យ កណ្តាលយុត្តិធម៌ខេត្តកំពង់ចាម លោក ជឹម
សេងហុង បានថ្លែងឲ្យដឹងថា ក្រោយពីមាន សេចក្តីរាយការណ៍ ចាប់ជំរិត ជនរងគ្រោះ ជាថៅ
កែលក់ត្រីពីខេត្តសៀមរាប ហើយនាំមកដល់ ត្រពាំងផ្លុងរួចមក កម្លាំងនគរបាល របស់លោក
ដោយមានការដឹកនាំបញ្ជាផ្ទាល់ ពីស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ
ឆាយ គឹមសុន បានបើកប្រតិបត្តិការ ស្រាវជ្រាវ តាមជំនាញរបស់ខ្លួន ហើយឈានទៅដល់ ការរំដោះជនរងគ្រោះបានមកវិញកាលពីវេលាម៉ោង ៧៖៣០នាទីយប់ ថ្ងៃដដែលនេះ។

លោក ជឹម សេងហុង បានបន្តថា ប្រតិបត្តិការ ដែលទទួលបានជោគជ័យ ខាងលើនេះ ក៏ដោយ
មានបទបញ្ជាពីសំណាក់ អគ្គស្នងការ នគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នង
ការរង នគរបាលជាតិ លោកឧត្តមសេនីយ៍ កង សាខន និងលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ ប្រធាន
នាយកដ្ឋាន កណ្តាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ទើប កម្លាំងនគរបាលកំពង់ចាម អាចបំបែក
សំណុំរឿងចាប់ជំរិតនេះបាន ហើយឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុង
នោះមាន ជនជាតិវៀតណាមផងដែរ ។

 ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ដែលដឹកនាំបញ្ជាផ្ទាល់ក្
នុង ប្រតិបត្តិការនេះ បានថ្លែងឲ្យដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះ អិន មិន អាយុ៣៨ឆ្នាំ រស់
នៅភូមិថ្មី សង្កាត់ស្វាយដង្គំ  ក្រុងសៀមរាប ខេត្តសៀមរាប ហើយត្រូវចោរធ្វើការ ចាប់ជំរិត នៅ
វេលាម៉ោង ៧និង ៣០នាទី យប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ នៅផ្ទះសំណាក់ ព្រះច័ន្ទពេញវង់។

លោកស្នងការបានបន្តថា ក្រោយការចាប់ខ្លួន បុរសជាប្តីរួចហើយ ក្រុមចោរ បាននាំជនរងគ្រោះ
មកកាន់ចំណុច ត្រពាំងផ្លុង រួចហើយស្រ្តីជាភិរយា បានធ្វើដំណើរ មករកប្តី ក៏ត្រូវក្រុមចោរចាប់
ជំរិតបន្តទៀត ដោយទារប្រាក់ចំនួន៥ម៉ឺនដុល្លារ ។

ក្រោយពីទទួលបាន សេចក្តីរាយការណ៍ ពីការចាប់ជំរិតខាងលើនេះ កម្លាំងនគរបាលខេត្តកំពង់
ចាម និងមូលដ្ឋាន បានចុះប្រតិបត្តិការ ហើយឈានទៅដល់ ការរំដោះជនរងគ្រោះបានមកវិញ
និងចាប់ខ្លួន ជនសង្ស័យបានជា បន្តបន្ទាប់ចំនួន៥នាក់ ក្នុងនោះ មានជនជាតិវៀតណាមផងដែរ។

រហូតមកដល់ វេលាម៉ោង ៩យប់ថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ច បានបន្តប្រតិបត្តិការ របស់ខ្លួនបន្ត
ទៀត និងនាំជនសង្ស័យទាំង៥នាក់ មកកាន់ ស្នងការដ្ឋាននគរបាលខេត្តដើម្បី សួរនាំបន្តទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ