CamNews

ព័ត៌មានជាតិ 

កម្ពុជាគ្មានគំរោងបិទ Facebook

ភ្នំពេញ៖  រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោកខៀវ កញារីទ្ធ
បានថ្លែងបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាល កម្ពុជាគ្មានគំរោង បិទបណ្តាញទំនាក់ទំនង សង្គម
ហ្វេសប៊ុកនោះទេ បើទោះបីមានអ្នកប្រើប្រាស់ មួយចំនួនជេរប្រមាថ រាជរដ្ឋាភិបាល ជាពិសេស
ក្នុងកំឡុង ពេលឃោសនាបោះឆ្នោតនេះ ក៏ដោយ។

ថ្លែងក្នុងសន្និសីទ សារព័ត៌មាន នៃការបើកសម្ពោធ ពិព័រណ៍បច្ចេកវិទ្យា ICT នៅផ្សារទំនើបស៊ីធី
ម៉ល កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣ លោកខៀវ កញារីទ្ធបានថ្លែងថា«ហ្វេសប៊ុក ក៏ដូចជាអ៊ឺន
ធើណេតដែរ កម្ពុជាជាប្រទេស តែមួយគត់ ដែលយើងគ្មានគំរោងគ្រប់គ្រងនោះទេ ប៉ុន្តែនៅក្នុង
ហ្វេសប៊ុក យើងអំពាវនាវឲ្យអ្នកលេង នោះមានសីលធម៌ល្អ »។

លោកខៀវ កាញារីទ្ធ បានថ្លែងពីការគត់សម្គាល់ របស់ខ្លួនពាក់ព័ន្ធ នឹងការប្រើប្រាស់ ការជេរ
ប្រមាថ ក្នុងហ្វេសប៊ុកថា «យើងឃើញថានៅក្នុងឱកាសនៃ យុទ្ធនាការឃោសនា បោះឆ្នោតនេះ
មានការជេរគ្នាយ៉ាងច្រើន នៅក្នុងហ្វេសប៊ុក ប៉ុន្តែអ្នកប្រើហ្វេសប៊ុក ដទៃទៀតគាត់ បានបញ្ចេញ
មតិ ដោយបាននិយាយ រិះគន់អ្នកបញ្ចេញ សំដីជេរគេ អីចឹងខ្ញុំមាន ការចុះថយច្រើនដែរ ហើយ
មានតិចជាងមុន»។

លោកខៀវ កញារីទ្ធ បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្មានគំរោងគ្រប់គ្រងហ្វេសប៊ុកទេ ហើយរាជ
រដ្ឋាភិបាល ក៏គ្មានមនុស្សគ្រប់គ្រាន់ក្នុងការងារលើបញ្ហានេះដែរ។ បណ្តាញទំនាក់ទំនងសង្គម
ហ្វេសប៊ុក បានក្លាយជាបណ្តាញទំនាក់ទំនងសង្គមមួយ ដែលទទួលបានការពេញនិយមជាងគេ
ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយភាគច្រើននៃអ្នកប្រើប្រាស់ជាក្រុមយុវវ័យ។

អ្វីដែលគួរឲ្យគត់សម្គាល់ ក្នុងអំឡុងពេលនៃយុទ្ធនា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនិតិ
កាល ទី៥ របស់ប្រទេសកម្ពុជានេះ គេឃើញអ្នកលេង ហ្វេសប៊ុក បង្ហោះរូបភាព នៃគណបក្ស
ដែលខ្លួនគាំទ្រ រួមទាំងមានការកាត់តរូបភាព ជេរប្រមាណគ្នា ពេញហ្វេសប៊ុកទៀតផង ដែល
ទង្វើបែបនេះ វាហាក់ដូចជាបង្ហាញពី ភាពក្មេងខ្ចីខាង នយោបាយ និងខ្វះខាតនូវសីលធម៌។

សូមជម្រាបថា យោងតាមទិន្នន័យ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា
នៅឆ្នាំ២០១២ អ្នកប្រើបា្រស់ អ៊ីនធឺណែតនៅកម្ពុជា មានចំនួន ជាង២,៧លាននាក់ កើនឡើងខ្លាំង
ជាងឆ្នាំ២០១១ ដោយមានតែ ១,៦លាននាក់ប៉ុណ្ណោះ ។ សម្រាប់ឆ្នាំ ២០១២ កន្លងទៅក្រុមហ៊ុន
ផ្តល់សេវាអ៊ីនធឺណេត មានចំនួន ២៧ក្រុមហ៊ុន ក្នុង២០ក្រុមហ៊ុន ដំណើការ ហើយ៧ ក្រុមហ៊ុន
ហាក់គ្មានដំណើរការ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ