ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ថ្ងៃទិវានៃសេចក្តីស្រឡាញ់ សង្កេតឃើញថា មានយុវវ័យជាច្រើនបាន សម្តែង ក្តីពេញចិត្តជាខ្លាំងចំពោះ អ្នកពិសេសរបស់ពួកគេ ក្នុងនោះការលក់ផ្កាកុលាប មានស្ទើរតែ នៅគ្រប់ទីកន្លែងទាំងអស់។
អ្វីដែលជាការកត់សំគាល់ របស់សាធារណៈជនទូទៅ គឺសកម្មភាពលក់ផ្កាយ៉ាងផុសផុល នៅតាម ទីប្រជុំជនមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅពេលល្ងាច ដែលជាពេលវេលាល្អ សម្រាប់ក្រុមយុវវ័យនោះ រឹតតែមានសកម្មភាពរស់រវើកទៀត ហើយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៤នេះ ក៏មិនខុសប្លែកពីបណ្តាឆ្នាំមុនៗដែរ គឺផ្កាកុលាបពណ៌ស ក្រហម លឿង និងពណ៌ផ្កា ឈូក ដាក់លក់តាមដងផ្លួវហូរហែ។
គេតែងតែសង្កេតឃើញថា កន្លែងលក់ផ្កាកុលាប មានស្ត្រីវ័យក្មេងមានសម្រស់ស្អាត បានអង្គុយ លក់យ៉ាងរហង់ ដើម្បីទាក់ទាញអតិថិជន ឲ្យមកទិញផ្ការបស់ខ្លួន ប៉ុន្តែចំណុចសំខាន់ ដែលត្រូវចាប់ អារម្មណ៍នោះ គឺយុវជនដែលចូលទៅទិញផ្ការួចហើយ យកផ្កានោះទៅជូនអ្នកលក់វិញ ដោយសារ តែអ្នកលក់ទាំងនោះមានភាពទាក់ទាញ។
ផ្កាកុលាបដែលលក់នៅថ្ងៃទី១៤ ខែកុម្ភៈ នេះ ត្រូវបានអ្នកលក់ប្រាប់ថា ១ដើមតម្លៃ១ដុល្លារ ឬក៏ ៥ពាន់រៀល។
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល