ភ្នំពេញៈ បុរសម្នាក់ដែលជាជាង តបណ្តាញចរន្តអគ្គិសនី នៅផ្ទះល្វែងត្រូវបានឆក់ ចរន្តអគ្គិសនី
ធ្លាក់ពីលើជាន់ ទី៣ មកដីស្លាប់ភ្លាមៗ នៅនឹងកន្លែង ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង
៣ និង៤០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះមួយក្បែរ រោងចក្រកាណាឌីយ៉ា ភូមិ
ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះពុំត្រូវបានគេស្គាល់ឈ្មោះនោះ មានអាយុប្រ-
ហែល៣០ឆ្នាំ មានមុខរបរ ជាជាងតណ្តាញចរន្តអគ្គិសនី ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ រស់នៅក្នុង
ស្រុក កៀនស្វាយ ខេត្ត កណ្តាល។ ចំណែកឯម្ចាស់ផ្វះល្វែងនោះគ្រាន់តែដឹងថាឈ្មោះ ស៊ី សាម៉ាន់
រស់នៅម្តុំ អូឡាំពិក ភ្នំពេញ រីឯអ្នក មើលការខុសត្រូវនៅផ្ទះល្វែងមានឈ្មោះ ស៊ីណា ស្នាក់ការដ្ឋាន
ផ្វះល្វែងតែម្តង។
សាក្សីបានបន្តថា ជនរងគ្រោះបានមកស៊ីឈ្នួល តបណ្តាលភ្លើងឲ្យម្ចាស់ផ្ទះល្វែងនេះអស់រយៈពេល
ជា ច្រើនថ្ងៃមកហើយ ប៉ុន្តែល្ងាចកើតហេតុជនរងគ្រោះ បានឡើងតបណ្តាញភ្លើងនៅជាន់ទី៣ មិន
ដឹងជាមាន ហេតុអ្វីនោះទេ ក៏ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឲ្យធ្លាក់តាំងពីលើជាន់ទី៣មកដី ភ្លាមៗ
នោះសមត្ថ កិច្ច រួមនឹងប្រជាពលរដ្ឋបាននាំគ្នាជួយសង្គ្រោះជាបឋម ដោយសង្ស័យថា ជនរងគ្រោះ
មិនទាន់ស្លាប់ ក៏បានហៅ រថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅ
សង្គ្រោះ ប៉ុន្តែជាអកុសល់ពេលរថយន្ត សង្គ្រោះ មកដល់ក្រុមសង្គ្រោះបឋមចុះពិនិត្យមើលឃើញថា
ជនរងគ្រោះបានដាច់ ខ្យល់ស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នសាកសពត្រូវរង់ចាំក្រុមគ្រួសារយកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល