CamNews

តារា 

ឃីត សំ​ម៉ា​លីស ត្រូវ​ស្វាមី​ហាម មិន​ឲ្យ​ច្រៀង​ក្នុង​ផលិត​កម្ម​ផ្សេង ជះ​​ទុន​​២០​ម៉ឺន​​ដុល្លារ បើក

(ភ្នំពេញ)៖ អតីតតារាចម្រៀង របស់ផលិតកម្មដាយម៉ិន អ្នកនាង ឃិត សំម៉ាលីស បន្ទាប់ពីស្ងប់​ស្ងា​ត់ លើវិថីសិល្បៈអស់រយៈពេល ជាង១ឆ្នាំ​មក ខណៈនេះត្រូវបានលេចវត្តមានជាថ្មី ឡើងវិញ នៅលើទីផ្សារចម្រៀង ជា​មួយការបង្ហាញខ្លួនចូលច្រៀង នៅក្នុងផលិតកម្មថ្មី ដែលទើបបង្កើតឡើងមាន​ឈ្មោះ​ថា​ «បុ​ត្រាភាពយន្ត» ហើយត្រូវបាន​ទស្ស​និកជនដឹងទេថា ផលិតកម្មថ្មី​មួយ​នេះ ​ជាកា​រប​ង្កើតឡើងរួមគ្នា រវាងនាងនិងស្វាមី ​ដោយបានចាយទុនប្រមាណ២០ម៉ឺនដុល្លារ។

ការបែកធ្លាយដំណឹង ធ្វើជាថៅកែម្ចាស់ផលិតកម្ម «បុត្រា» ពីសំណាក់តារាស្រី អ្នកនាង ឃិត សំម៉ា​លីស ខាងលើនេះ គឺបានកើតឡើងស្របពេលជាមួយគ្នា នៃការរៀបចំពិធីគំរប់​ខួបអាពាហ៍ពិ​ពា​ហ៍ រយៈពេល១ឆ្នាំ រវាងនាងជាមួយស្វាមី ដែលបានធ្វើឡើង នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ​ខណៈ​ដែលពិធីនេះ បានធ្វើផ្គួបចូលរួមគ្នា ក្នុងពេលតែមួយ គឺពិធីគំរប់​ខួបអាពាហ៍ពិ​ពា​ហ៍,ការ​ដា​ក់​តាំងបង្ហាញផលិតផល នាំចូលពីក្រៅស្រុក និងការប្រកាសបើកដំណើរការផលិតកម្ម «បុត្រា»។

តារាចម្រៀងស្រី អ្នកនាង ឃិត សំម៉ាលីស បានថ្លែងប្រាប់ Khmertalking ឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងមកនេះ នាងបានរៀបចំធ្វើពិធីគំរប់ ខួបអាពាហ៍ពិពាហ៍ផង នឹងការ​ដាក់តាំង​ប​ង្ហាញនូវផលិតផល នាំចូលមកពីក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ក៏ដើម្បីអបអរការបើក ផលិតកម្មថ្មីរបស់នាង ជាមួយស្វាមីដែលមានឈ្មោះថា «បុត្រាភាពយន្ត» នេះផងដែរ។

អ្នកនាង ឃិត សំម៉ាលីស បានបញ្ជាក់ប្រាប់ ពីមូលហេតុដែលនាំឲ្យនាង និងស្វាមីសម្រេ​ចចិត្ត​ ចា​យ​ទុនខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីបើផលិតកម្ម​នេះថា​ «ដំបូងឡើយ គឺស្វាមីរបស់ខ្ញុំគាត់ឲ្យឈប់​ ពីសិល្បៈ​ ប៉ុ​ន្តែ​ក្រោយមកទៀត ដោយសារខ្ញុំមិនសូវទម្លាប់ខ្លួន តាមរយៈការរកស៊ីបើកមុខជំនួញ​​នោះ​ ទើប​សម្រេចចិត្ត សុំស្វាមីចូលច្រៀងវិញ រួចក៏មានឯកភាពយល់ព្រម ពីគាត់(ស្វាមី)​ តែមិន​អនុញ្ញាតិឲ្យចូល ផលិតកម្មផ្សេងទេ ដោយគាត់បើកផលិតកម្មថ្មីខ្លួនឯង ឲ្យខ្ញុំច្រៀងផង និងមើលការខុសត្រូវក្នុងនោះផង!»។

តារាចម្រៀងអ្នកនាង ឃិត សំម៉ាលីស បានបញ្ជាក់បន្ថែមថា ចំពោះដើមទុនដែលត្រូវចំណា​យ ​លើ​ការ​បើកផលិតកម្មនេះ គឺមានរហូតដល់ទៅប្រមាណ២០ម៉ឺនដុល្លារ ដោយហេតុថា ​យើងត្រូវ​ចំ​​ណាយលើសម្ភារៈថត ខារ៉ាអូខេទាំងស្រុងតែម្ដង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Khet somalis