CamNews

តារា 

អនាគតស្វាមីវ័យក្មេងនាង Janie លេងទៅ Surprise ដល់លើឆាកចឹងម្មង

ថៃ ៖ នៅក្នុងកម្មវិធីបង្ហាញម៉ូដមួយ កាលពីថ្ងៃទី ០២ ខែកញ្ញា កន្លងទៅនេះ អនាគតស្វាមីរបស់នាង Janie Tien Phosuwan បានបង្កភាពផ្អែមល្អែម ដោយកាន់ផ្កាមួយបាច់មកបង្កការភ្ញាក់ផ្អើលដល់លើឆាកតែម្តង ។ 

យើងសង្កេតឃើញថា ស្នេហារបស់លោក Mickey Allapach Na Pombhejara និង Janie កាន់តែជិតរៀបការ កាន់តែផ្អែមល្អែមខ្លាំង ។ គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីថតរូបនៅក្នុងព្រឹត្តិការណ៍នោះត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហើយនោះ មានអ្នកគាំទ្រជាច្រើនបញ្ចេញមតិសឹងតែដូចគ្នាថា អ្នកទាំងពីរធ្វើបែបនេះប្រៀបដូចជាមង្គលការខ្លួនឯងយ៉ាងចឹង សមគ្នាខ្លាំងណាស់ ។​

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតផ្អែមល្អែមជាច្រើនសន្លឹកនៅខាងក្រោមទាំងអស់គ្នា ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Janie Tien Phosuwan Mickey Allapach Na Pombhejara