CamNews

តារា 

តារាស្រី ២ ដួង ដែលមានមនុស្សគូស្នេហ៍អាយុតិចជាង តែស្រលាញ់ស្ទើរលេប

ថៃ ៖ ស្នេហាគឺជារឿងមួយដែលមិនប្រកាន់អាយុឡើយ សំខាន់គឺមនុស្សពីរនាក់ចេះស្រលាញ់ អាធ្យាយស្រ័យ យកចិត្តទុកដាក់ ឲ្យតម្លៃចំពោះគ្នាទៅវិញទៅមក ។ 

ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយនិងរឿងរ៉ាវស្នេហារបស់ តារាសម្តែងស្រីថៃ ២ ដួង ដែលមានមនុស្សគូស្នេហ៍អាយុតិចជាង តែស្រលាញ់ស្ទើរលេបយ៉ាងចឹង ។ ចង់ដឹងថា តារាស្រី ២ គឺជាអ្នកណា សូមធ្វើការទស្សនានៅខាងក្រោមទាំងអស់គ្នា ។

១. នាង Janie Tien Phosuwan

តារាស្រីរូបនេះមានអាយុច្រើនជាង លោក Mickey Allapach Na Pombhejara ដល់ទៅ ១១ ឆ្នាំ ។ តែថាមពលស្នេហាបានធ្វើអ្នកទាំងពីរដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៨ ។ 



២. នាង Warattaya Nilkuha 

អនាគតស្វាមីរបស់តារាស្រីរូបនេះមានអាយុតិចជាងនាងចំនួន ៣ ឆ្នាំ ។ ទោះអាយុតិចជាគូស្នេហ៍ប៉ុន្តែលោក Put Puttichai ត្រូវបានគេសង្កេតឃើញថា ស្រលាញ់គូស្នេហ៍ស្ទើរលេបតាំងពីចាប់ដៃគ្នាជាសង្សារ រហូតដល់ជិតថ្ងៃចូលរោង ពោលគឺថ្ងៃទី ១៦ ខែវិឆ្ឆិកា ខាងមុខនេះហើយ ៕




ដោយ ៖ គន្ធា


Tags: Janie Tien Phosuwan Mickey Allapach Na Pombhejara Warattaya Nilkuha Put Puttichai