CamNews

តារា 

រឿងសំខាន់ម្យ៉ាងដែលទាក់ទងនឹងអនាគត Lee Minwei ដែលមនុស្សភាគច្រើនមិនធ្លាប់ដឹង!

សិង្ហបុរី​ ៖ ជាមួយនឹងរូបរាងដ៏ស្រស់សង្ហា និងស្នាមញញឹមមានមន្តស្នេហ៍របស់ Lee minwei ដែលជាមន្ត្រីប៉ូលីសជំនួយនៅឯអាកាសយានដ្ឋាន Changi បានអង្រួនបេះដូងមិត្តនារីៗយ៉ាងខ្លាំង ។ 

បុរសសង្ហាវ័យ ២២ ឆ្នាំ ឈ្មោះ Lee minwei បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ៊្វេសប៊ុក បន្ទាប់ពីត្រូវបានគេបង្ហោះរូបគាត់នៅ SGAG កាលពីថ្ងៃទី ១៤ តុលានេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា រូបថតដែល SGAG បានបង្ហោះនោះគឺរូបថតដែល Lee កំពុងតែត្រួតពិនិត្យមើលលិខិតឆ្លងដែន ហើយបានទទួលបានការចាប់អារម្មណ៍ជាច្រើន និងសរសើរមិនដាច់ពីមាត់អំពីលក្ខណៈពិសេស និងភាពទាក់ទាញរបស់គាត់ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រមួយបានឲ្យដឹងថា Lee minwei ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានឃើញរូបថតរបស់គាត់មានមនុស្សជាច្រើន ធ្វើការចែកចាយពេញបណ្តាញសង្គមហ៊្វេសប៊ុក ហើយថែមទាំងមានភ្ញៀវទេសចរណ៍ជាច្រើនទៀតសូមគាត់ថតរូបជាមួយថែមទៀតផង ។

ហើយរឿងដ៏សំខាន់ម្យ៉ាងដែលទាក់ទងជាមួយនឹងអនាគតរបស់ Lee minwei ដែលធ្វើឲ្យមិត្តនារីៗដែល Crush លើគាត់មានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងក្រោយពីបានដឹងថា លោកនៅកំលោះ ពោលគឺនៅទំនេរមិនទាន់មានសង្សារទេ ព្រោះលោកកំពុងតែផ្តោតអារម្មណ៍ទៅលើការងារសិន ហើយលោកជឿជាក់ថា ថ្ងៃណាមួយគាត់នឹងជួបនារីក្តីស្រម៉ៃរបស់គាត់ជាក់ជាមិនខានឡើយ ៕

-ចុចអាន ៖ មិនដែលឃើញសោះ! មិត្តស្រីលោក Mario ស្លៀកពាក់សិចសុីអស់ទាស់

-ចុចអាន ៖ ការពិតរបស់សន្តិសុខ​សង្ហា​ជាង​គេនៅសិង្ហបុរី​ ដែលមានឈ្មោះថា Lee minwei ត្រូវបានទម្លាយបាត់!!








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖​ straitstimes