CamNews

តារា 

ការពិតរបស់សន្តិសុខ​សង្ហា​ជាង​គេនៅសិង្ហបុរី​ ដែលមានឈ្មោះថា Lee minwei ត្រូវបានទម្លាយបាត់!!

សិង្ហបុរី​ ៖ នារីភាគច្រើនប្រហែលជាបានស្គាល់គាត់ច្បាស់ហើយថា គាត់គឺជាអ្នកណា មានអាយុប៉ុន្មាន ហើយមុខរបបជាអ្វី និងមានឈ្មោះអ្វី? ឥលូវនេះ Camnews សូមបញ្ជាក់បានច្បាស់ទៅចុះ បុរសម្នាក់នេះគឺមាន​រូប​សម្បត្តិ​ដ៏​ស្រស់​សង្ហា និងជាសន្តិសុខ​មួយ​រូប​របស់​ព្រលាន​យន្តហោះ Changi ប្រទេស​សិង្ហបុរី ហើយក៏កំពុងតែអង្រួនបេះដូងមិត្តយុវវ័យយ៉ាងខ្លាំង ជាពិសេសមិត្តនារីៗតែម្តង ។ 

កាលពីពេលថ្មីៗនេះ មានបងប្អូនអ្នកនិយមលេងបណ្តាញសង្គមបានធ្វើការចែកចាយរូបថតរបស់បុរសម្នាក់នេះយ៉ាងច្រើនកុះករ ។ ប្អូនប្រុសម្នាក់នេះមានឈ្មោះថា Lee minwei ហើយមានអាយុដល់ទៅ ២២ ឆ្នាំទៅហើយ ប៉ុន្តែមុខមាត់ដូចមានអាយុទើបតែពេញកំលោះយ៉ាងចឹង ។ 

មនុស្ស​មួយ​ចំនួន​ថែម​ទាំង​បាន​និយាយ​ថា នេះ​គឺ​ជា​សន្តិសុខ​សង្ហា​ជាង​គេ​ក្នុង​ពិភពលោកដែលកម្រនឹងបានជួប ហើយក៏បានបញ្ចេញមតិស្ទើរដូចៗគ្នាថា គាត់គឺជា Crush របស់ពួកគេ ប៉ុន្តែមិន​យូរ​ប៉ុន្មានទេព័ត៌មាន​លម្អិតរបស់បុរសសង្ហាម្នាក់ក៏​នេះ​ត្រូវ​បាន​ទម្លាយចេញជាសាធារណៈ ។

ដោយយោងតាម Facebook Page របស់ Lee minwei គាត់ទើប​តែ​ធ្វើ​ការ​នៅ​ព្រលាន​យន្តហោះ​បាន​ត្រឹម​តែ ​៧​ខែ​ប៉ុណ្ណោះ ក្នុងនាម​ជា​ប៉ូលិស​មួយ​រូប​នៅ​ក្នុង​អង្គភាព Certis Cisco សិង្ហបុរី ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតជាច្រើនសន្លឹក ពីសន្តិសុខនៅព្រះលានយន្តហោះម្នាក់ ដែលអង្រួនបេះដូងមិត្តយុវវ័យ ស្ទើរលោតចេញក្រៅ ជាពិសេសនារីៗតែម្តង ៕

-ចុចអាន ៖ មិនដែលឃើញសោះ! មិត្តស្រីលោក Mario ស្លៀកពាក់សិចសុីអស់ទាស់

-ចុចអាន ៖ ចង់ដឹងទេថា តើតារាល្បីប៉ុន្មានគូដែលកាន់តែស្រលាញ់គ្នា កាន់តែមានមុខមាត់ស្រដៀងគ្នា?













ដោយ ៖ គន្ធា


ប្រភព ៖ FB