មានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងនៅឯសាកលវិទ្យាល័យមួយឈ្មោះ Wuhan នៃ
ប្រទេសចិន ដែលបង្កឡើងដោយនារីដ៏ស្រស់ស្អាតម្នាក់ បានបើករថយន្តផ្ទាល់ខ្លួនពណ៌
ក្រហមមកចតចំកណ្តាលទីធ្លា របស់សាកលវិទ្យាល័យ រួចឡើងឈរលើដំបូល ក្នុងដៃ
មានផ្កាមួយបាច់ អមដោយពាក្យសរសេរជាភាសាអង់គ្លេស Marry Me មានន័យជា
ភាសាខ្មែរថា រៀបការជាមួយខ្ញុំមក យ៉ាងធំៗនៅចំពីមុខកញ្ចក់រថយន្តទៀតផង ។
បំណងរបស់នារីម្នាក់នោះគឺដើម្បីរង់ចាំមិត្តប្រុសរបស់នាងចេញពីសាលា នឹងនិយាយ
ពាក្យសុំរៀបការជាមួយបុរសនោះតែម្តង ។
តែបំណងរបស់នាងត្រូវបានភាគីខាងបុរសបដិសេធ ដោយបុរសនោះបានប្រាប់ថាលោក
មិនទាន់មានប្រាក់ ផ្ទះ និង រថយន្តផ្ទាល់ខ្លួន នៅឡើយ ដោយសន្យាថាចាំបីឆ្នាំទៀត ៕