យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី០៨ ខែមិថុនានេះ បានឲ្យដឹងថា ការសាង សង់ស្ពានមិត្តភាពកម្ពុជាចិនទី៦ ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ដែលស្ថិតនៅភាគខាងជើង ប្រទេសកម្ពុជានោះកំពុងជិតត្រូវបានបញ្ជប់ជាស្ថាពរ បន្ទាប់ពីការសាងសង់អស់រយៈពេល ២៥ខែមក នេះបើ យោងតាមមន្រ្តីដែលបាននិយាយកាលពីថ្ងៃអាទិត្យ។
លោក ត្រាំ អ៊ីវតឹក ដែលជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានឲ្យដឹងថា ស្ពានដែលមាន ប្រវែង១,៧៣១ម៉ែត្រដែលត្រូវបានសាងសង់ឡើង ដោយ Shanghai Construction (Group) General Company នឹងត្រូវបញ្ចប់នៅចុងខែសីហាឆ្នាំនេះ។
លោកបានថ្លែងទៀតថា ការងារដែលនៅសល់សម្រាប់ស្ពាននេះ មានតែការក្រាលកៅស៊ូ និងដាក់បង្កាន់ដៃស្ពាន ប៉ុណ្ណោះ។
រួមជាមួយការសាងសង់ស្ពាននេះដែរ នៅមានការសាងសង់ផ្លូវជាតិលេខជាតិ៩មួយទៀត ដែលមានប្រវែង ១៤៤ គីឡូម៉ែត្រ ចាប់តាំងពីខេត្តស្ទឹងត្រែងរហូតទៅដល់ខេត្តព្រះវិហារ។
គម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅចុងឆ្នាំក្រោយនេះ ជាមួយនឹងការចំណាយសរុបចំនួន ១១៦លានដុល្លារ អាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន៕