CamNews

ព័ត៌មានជាតិ 

ទាត់៤ជើង ភ្ជង់ប្លន់យក ម៉ូតូមួយគ្រឿង ដោយសុវត្ថិភាព

ភ្នំពេញៈក្រុមចោរប្លន់២នាក់ ប្រដាប់ដោយ កាំភ្លើងខ្លី មួយដើមធ្វើសកម្មភាព ជិះដេញកៀរផ្តួល និងទាត់ ៤ជើង ប៉ុន្តែជនរងគ្រោះព្យាយាម ដកកូនសោម៉ូតូ ក៏ដកកាំភ្លើងខ្លី មួយដើមភ្ជង់ គំរាមបាញ់ ទើបជន រងគ្រោះ ប្រគល់ម៉ូតូឲ្យលើកជិះគេចខ្លួនបាត់ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ស្ថិតនៅ តាមបណ្តោយផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរ ជាបុគ្គលិក ក្រុមហ៊ុនរស់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលក្រុមចោរប្លន់ យកទៅ បាត់នោះម៉ាកសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៤ពាក់ស្លាកលេខភ្នំពេញ 1CG-6070 រីឯក្រុមចោរ ប្លន់មាន គ្នា២នាក់ប្រដាប់ ដោយកាំភ្លើងខ្លីមួយដើម ជិះម៉ូតូមួយគ្រឿង ម៉ាកស្តុបពី ពណ៌សពុំចាំស្លាកលេខ ។

បើយោងតាម ជនរងគ្រោះវិញ បានឲ្យដឹងថា មុនពេលកើតហេតុរូបគេ បានជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពី លិចទៅកើត លុះដល់ចំណុចកើតហេតុស្រាប់ តែមានជនសង្ស័យពីរនាក់ មាឌតូចស្តើងជិះមកពីក្រោយ រួចហើយកៀរម៉ូតូរបស់គេ ផ្តួលបន្ទាប់ពីម៉ូតូ គេដួលហើយនោះ ដោយពុំមានរងរបួស ក៏ស្ទុះទៅដកកូនសោ ម៉ូតូ ក្នុងគោលបំណងបោះចោល ដើម្បីកុំឲ្យយកម៉ូតូបាន ប៉ុន្តែពេលនោះ ត្រូវបក្ខពួកវាម្នាក់ដើរទាត់៤ជើង ប៉ុន្តែជនរងគ្រោះ នៅតែព្យាយាមចូលទៅដកសោ ទើបជនសង្ស័យដកកាំភ្លើងពីចង្កេះមក អាមេភ្ជង់ គំរាមបាញ់សម្លាប់ ទើបជនរងគ្រោះ ព្រមប្រគល់ម៉ូតូឲ្យ ពួកវាក៏លើកម៉ូតូជិះចេញទៅកើតបាត់ តែម្តងទៅ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីនគរបាល ជួយអន្តរាគមន៍ ស្វែងរកជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទាទោស ឲ្យសមទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news