CamNews

ព័ត៌មានជាតិ 

កម្លាំងនគរបាល រឹបអូសកាំភ្លើង ២ដើម កាំបិតមួយ សង្ស័យជារបស់ ក្រុមចោរប្លន់

កណ្តាលៈ កម្លាំងនគរបាលស្រុកអង្គស្នួល បានឆែករកឃើញកាំភ្លើងខ្លីចំនួន២ដើម និងកាំបិត
ចុងស្រួចមួយ នៅ ក្នុងកាបូបរបស់បុរសមិនស្គាល់អត្តសញ្ញាណ៣នាក់ ដែលមានវ័យជាង៣០
ឆ្នាំ សង្ស័យជាមុខសញ្ញាចោរប្លន់ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២កន្លងទៅនេះ។

អធិការនគរបាលស្រុកអង្គស្នួល លោកវរសេនីយ៍ត្រី មាន សំណាង បានប្រាប់មជ្ឈមណ្ឌលព័ត៌
មានដើមអម្ពិលនៅ រសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១២ថា ដោយយោងតាមការចង្អុល
បង្ហាញរបស់ស្នងការនគរបាលខេត្ត កណ្តាល លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន កម្លាំងនគរបាលរបស់លោកតែងចេញល្បាតជារាល់ថ្ងៃនៅក្នុងមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខជូន
ប្រជាពលរដ្ឋ។

លោកវរសេនីយ៍ត្រី មាន សំណាង បានបន្តថា ដោយឡែកនៅយប់ថ្ងៃទី១៨ ដោយទទួលបានការ
ផ្តល់ព័ត៌មានពី កម្លាំងនគរបាលខេត្តកំពង់ស្ពឺថា មានមុខសញ្ញាចោរប្លន់ចូលមកក្នុងទឹកដីស្រុកអង្គ
ស្នួលនោះ លោកបានចាត់ កម្លាំងដើរយាមល្បាត។ លុះដើរល្បាតដល់លើខ្នងប្រឡាយតាហោ ស្ថិត
ក្នុងភូមិដំណាក់អម្ពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ស្រាប់តែឃើញបុរស៣នាក់ ដែលមានវ័យជាង
៣០ឆ្នាំ ស្លៀកពាក់ស៊ីវិល កំពុងឈរនិយាយទូរស័ព្ទ ក៏សង្ស័យហើយចូលទៅបម្រុងសួរនាំ ស្រាប់តែ
ជនសង្ស័យនាំគ្នារត់បាត់អស់ បន្សល់ម៉ូតូមួយគ្រឿង និងកាបូប មួយនៅលើខ្នងប្រឡាយតាហោ។

លោក មាន សំណាង បន្តថា នៅក្នុងកាបូបនោះ កម្លាំងរបស់លោកឆែករកឃើញកាំភ្លើងខ្លី២ដើម
ម៉ាក K54 បង់ ចំនួន២ គ្រាប់ចំនួន ១៣គ្រាប់ និងកាំបិតដែកអ៊ីណុកចុងស្រួចម៉ាក DYNA  ចំនួនមួយ។
ចំណែកម៉ូតូ ដែលជន សង្ស័យបន្សល់ទុកដែរនោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរីឆ្នាំ
២០១២ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

លោកអធិការ ក៏បានប្រាប់ឲ្យដឹងផងដែរថា បុរសទាំង៣នាក់ ដែលរត់ទាំងព្រលឹងចុងសក់ ពេលឃើញ
សមត្ថកិច្ច នេះ អាចជាមុខសញ្ញាក្នុងសកម្មភាពប្លន់ ឬក៏បម្រុងទៅប្លន់នៅកន្លែងណាមួយ តែត្រូវកម្លាំង
សមត្ថកិច្ចឃើញ និងទប់ស្កាត់ទាន់ពេលវេលា៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ