ថ្មីៗនេះមានគូភរិយាថ្មីមួយគូគឺកូនក្រមុំឈ្មោះ Zhu Jie និង កូនកំលោះមានឈ្មោះ
Qin Xueshi អ្នកទាំងពីរមានកំពស់ 1,2 ម៉ែត្រដូចគ្នា បានប្រារព្ធពីធីអាពាហិ៍ពិពាហិ៍
ជាមួយគ្នានៅឯមជ្ឈមណ្ឌលឧទ្យានជាតិ Dalian នៃខេត្ត Liaoning ប្រទេសចិន ។
តាមប្រភព 
Chinadaily បានអោយដឹងថាគូភរិយាថ្មីនេះមានអាយុ 23 ឆ្នាំដូចគ្នា
ពួកគេបានក្លាយជាទេវបុត្រ និង ម្ចាស់ក្សត្រី ដ៏ស្រស់ស្អាតមួយគូប្រៀបដូចជា
ក្នុងរឿងព្រេងនិទានអញ្ចឹង ។ 
 
ពួកគេបានជិះលើរថយន្តសណ្តោងមួយមានរាងដូចជាផ្លែល្ពៅ ធ្វើដំនើរនៅជុំវិញ
ឧទ្យាន ។ ក្រៅពីភ្ញៀវកិត្តិយសទាំងឡាយដែលត្រូវបានអញ្ជើញចូលរួម គូភរិយា
ថ្មីនេះក៏បានធ្វើការអញ្ជើញដល់ក្មេងទាំងឡាយដែលមានស្ថានភាពក្រលំបាក
ចំនួន 100 នាក់អោយចូលរួមក្នុងពិធីអាពាហិ៍ពិពាហិ៍របស់ពួកគេទៀតផង ។
 គូស្វាមីភរិយាថ្មីជិះក្នុងរថយន្តរាងផ្លែល្ពៅ ធ្វើដំនើរជុំវិញឧទ្យាន
គូស្វាមីភរិយាថ្មីជិះក្នុងរថយន្តរាងផ្លែល្ពៅ ធ្វើដំនើរជុំវិញឧទ្យាន
ដោយឡែកកូនក្រមុំ Zhu Jie បានអោយដឹងផងដែរថា 
កាលពីនាងនៅក្មេងនាង
មានបំណងប្រាថ្នាដ៏ធំមួយ គឺចង់មានអាពាហិ៍ពិពាហិ៍ដូចនៅក្នុងរឿងព្រេងនិទាន
ពេលនេះក្តីប្រាថ្នានេះបានក្លាយជាការពិតហើយ នាងសប្បាយចិត្តណាស់ ៕
 
ពួកគេបានទាញខ្សែរបន្លឺជួងព្រមគ្នាដើម្បីចាប់ផ្តើមកម្មវិធី
ដោយ :រដ្ឋា