CamNews

សំណើច 

តារាដ៏ស្រស់ស្អាតអាក្រាតកាយងូតទឹក កណ្តាលហ្វូងមនុស្ស

ការបំផ្លាញបរិស្ថានកំពុងបានកា្លយជាបញ្ហាដ៏ធំមួយ ដែលពិភពលោកកំពុងតែប្រឈម
មុខ ។ ក្នុងនោះគេឃើញមានមជ្ឈដ្ឋានផ្សេងៗលើពិភពលោកកំពុងតែរិះរកគ្រប់
មធ្យាបាយបង្កើតជាព្រឹត្តិការណ៍ប្លែកៗ ផ្សេងៗដើម្បីជាការអំពាវនាវដល់មនុស្សលោក
ទាំងឡាយអោយចូលរួមការពារបរិស្ថាន ក៏ដូចជាសម្បត្តិធម្មជាតិ ។ តួយ៉ាងដូចជាពេល
ថ្មីៗកន្លងមកនេះមានតារាសំដែងដ៏ស្រស់ស្អាតរបស់ប្រទេសវៀតណាម បានថតឈុត
អាក្រាតកាយនៅកណ្តាលធម្មជាតិ
ដើម្បីជាការប្រកាសដល់មហាជនទូទៅអោយចូល
រួមការពារបរិស្ថាន និង ការអាក្រាតកាយបង្ហាញដើមទ្រូងដើម្បីជាបុព្វហេតុការពារសត្វ
ធាតុ
ជាដើមផងដែរ ។

ដោយឡែលកាលពីថ្មីៗនេះមានតារាដ៏ស្រស់ស្អាតពីរនាក់មកពីក្រុម Peta បានបង្កើត
អោយមានការភ្ញាក់ផ្អើលមួយគឺ អាក្រាតកាយងូតទឹកនៅកណ្តាលហ្វូងមនុស្សដ៏ច្រើននៅ
ឯមហាវិថី Hollywood នៃរដ្ឋ Los Angeles សហរដ្ឋអាមេរិច ។

Peta គឺជាអង្គការមួយដែលធ្វើការប្រឆាំងទៅនឹងការសំលាប់សត្វ ដើម្បីយកសាច់ ​រឺ យក
ស្បែក រោម និងផ្នែកផ្សេងៗ មកធ្វើជាអាហារ រឺ ច្នៃជារបស់ប្រើប្រាស់ផ្សេងៗ ជាពិសេស
យកសត្វមកធ្វើការពិសោធន៍ ជាដើម ។ ដោយហេតុនេះទើបមានតារាដ៏ស្រស់ស្អាតរបស់
អង្គការខាងលើមកបង្កើតជាព្រឹត្តិការណ៍ដ៏គួរអោយភ្ញាក់ផ្អើល ដើម្បីជាការប្រកាសដល់
បណ្តាអ្នកស្រលាញ់បរិស្ថាន ក៏ដូចជាសម្បត្តិធម្មជាតិ អោយធ្វើការបញ្ឈប់សំលាប់សត្វ
ដើម្បីធ្វើជាអាហារតទៅទៀត ។


នៅកណ្តាលហ្វូងមនុស្សជាមួយនឹងអាងសំរាប់ងូតទឹកតូចល្មម ស្ត្រីទាំងពីរបានធ្វើអោយ
អ្នកដំនើរទាំងឡាយចាប់អារម្មណ៍យ៉ាងខ្លាំង បានមកឈរមើលយ៉ាងកុះករ និងថតរូប
ទៀតផង ។



ស្របពេលជាមួយគ្នានេះដែរនៅឯប្រទេស អង់គ្លេស ក៏មានការបង្កើតព្រឹត្តិការណ៍ដូចគា្ន
នេះដែរ ដោយតារាដ៏ស្រស់ស្អាតមកពី Peta ដូចគ្នា ៕
(ប្រភពពី Metro)
ដោយ :រដ្ឋា

Tags: