ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ នឹងយាងត្រឡប់ពីប្រទេសចិន មកដល់មាតុប្រទេសវិញ នៅរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ។
ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រីយ នរោត្តម មុនិនាថ សីហនុ បានយាងចេញទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រិយ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពយ៉ាងទៀងទាត់នៅទីក្រុងប៉េកាំង ប្រទេសចិន គឺក្នុងមួយឆ្នាំពីរដង។ ក្នុងអំឡុងព្រះអវត្តមានព្រះមហាក្សត្រខ្មែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលភារៈជាប្រមុខរដ្ឋស្តីទី ដើម្បីធ្វើការសម្រេចលើការងារផ្សេងៗជំនួសព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ៕
រូបថតតំណាង