CamNews

សំណើច 

ស្រីស្អាត១០ឆ្នាំមិនដុសធ្មេញ


ផ្ទុយទៅនឹងរូបរាងដ៏ស្អាត Ji Hyun Ji អាយុ២០ឆ្នាំ បានបង្ហើបឲ្យដឹងថា ១០ឆ្នាំកន្លងមក នាងមិនដុសធ្មេញសោះ។
Martian Virus គឺជាកម្មវិធីទូរទស្សដ៏ល្បីរបស់ TVN នៅ Seoul ប្រទេសកូរ៉េ ដែលជាកម្មវិធី
ឧទេ្ទសនាម អ្នកណាដែលមានទំលាប់ឬមានចំណុចណាដែលខុសប្លែកពីធម្មតា។ ក្នុងពេល​
ផ្សព្ទផ្សាយដើមខែមេសានេះ កម្មវិធីបានឧទ្ទេសនាមនាងស្រីមួយដែលមានទំលាប់ផ្ទុយនឹង
រូបរាង។ នោះគឺ Ji Hyun Ji អាយុ២០ឆ្នាំ បានបោះបង់ការដុសធ្មេញចោលតាំងពី១០ឆ្នាំមុន។
Ji Hyun Ji រំលឹកវិញ លើកចុងក្រោយម្តាយដុសធ្មេញឲ្យនាងគឺនៅពេលនាងអាយុ១០ឆ្នាំ។ Ji
Hyun Ji ឲ្យដឹងថា នាងគ្រាន់តែជូតធ្មេញខាងមុខ និងកោសធ្មេញក្នុងថ្ងៃណាពិសេសតែបណ្ណោះ។
Ji និយាយថា អាហារដែលច្បាមជាប់នឹងធ្មេញ គឺជាទ្រនាប់ការពារធ្មេញរបស់នាង។
ទោះបីជា Ji បានភ្លេចរបៀបដុសធ្មេញរបស់ខ្លួនយ៉ាងម៉េចក៏ដោយ ក៏ប៉ុន្តែតាម​ពត៌មាន​
របស់អ្នកផលិត Geun Lee Chan កម្មវិធីនឹងខិតខំបញ្ចុះបញ្ចូល Ji ដុសធ្មេញម្តងទៀត៕

Tags: