ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដែលសមត្ថកិច្ច អះអាងថា ជាមេការ ក្រុមហ៊ុនចិនមួយ ត្រូវក្រុមចោរប្លន់២នាក់ ចូលទៅបាញ់ប្រហារ បណ្តាលឲ្យរងរបួសធ្ងន់ រួចហើយធ្វើសកម្មភាពប្លន់ យកលុយជាង៤០០០ដុល្លារ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ ពោលនៅទីស្នាក់ការក្រុមហ៊ុនតែម្តង នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយការបាញ់ប្រហារ ជនរងគ្រោះត្រូវបានដឹកបញ្ជូន មកកាន់មន្ទីរពេទ្យកាល់ម៉ែត នៅវេលាម៉ោង ១:៣០នាទីរសៀលថ្ងៃដដែលនេះ។ សេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជីវ លឹមហ៊ូវ អាយុ៣៥ឆ្នាំ ជាជនជាតិចិន មានតួនាទីជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុន យានជីនត្រេដ (ខូអឹលធីឌី) ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច នគរបាលខណ្ឌឫស្សីកែវ បានត្រឹមទៅរើស សំបកកាទូសតែប៉ុណ្ណោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល