CamNews

ព័ត៌មានជាតិ 

ចូលស្ដីដណ្ដឹង ជាច្រើនលើក ឪពុកម្ដាយ ខាងស្រីមិនព្រម ពង្រត់គ្នា ទៅលួចសែន ព្រេន

ភ្នំពេញ ៖ កំលោះក្រមុំពីរនាក់ ដែលរស់ នៅក្នុងភូមិជាមួយគ្នា ស្ថិតនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ដោយសារតែអំំណាច នៃសេចក្ដីស្រឡាញ់របស់ ពួកគេ ដែលត្រូវបានរារាំងពីសំណាក់ ឪពុក ម្ដាយនិងបងប្អូនខាងស្រី មិនឱ្យយកគ្នាជាប្ដី ប្រពន្ធ បើទោះបីតួប្រុស បានឱ្យឪពុកម្ដាយ ចូលស្ដីដណ្ដឹងតាមប្រពៃណីក៏ដោយនោះ នៅតែបរាជ័យ ទើបពួកគេ សម្រេចដើរផ្លូវ របស់ខ្លួន នាំគ្នារត់ចេញពីផ្ទះ ហើយលួចទៅ ធ្វើសំបុត្រអាពាហ៍ពិពាហ៍ ដោយស្ងាត់ៗនៅ សាលាឃុំវិហារសួគ៌ រួចហើយក៏បន្ដនាំគ្នា ចាកចេញពីស្រុកកំណើតមករាជធានីភ្នំពេញ និងថែមទាំងលួចសែនព្រេន ។

បើទោះបីពួកគេទាំងពីរនាក់ បានលួច សែនព្រេន មិនឱ្យឪពុកម្ដាយដឹងក៏ដោយនោះ ប៉ុន្ដែនៅតែមិនអាចលាក់បាន ពោលខណៈ ដែលការរៀបចំដែនព្រេន ត្រូវបានធ្វើនៅ ក្នុងភោជនីយដ្ឋានម្លប់ស្បូវត្រជាក់ចិត្ដ ក្នុង ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌ ឫស្សីកែវ កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៤នោះ ស្រាប់តែលេចមុខឪពុកម្ដាយ និងបងប្អូនខាងកូនក្រមុំមកដល់ ដោយមាន បំណងចង់អុកឡុករំខាន មិនឱ្យកម្មវិធីប្រព្រឹត្ដ ទៅ ហើយចង់នាំកូនស្រីរបស់ខ្លួនត្រឡប់ទៅ វិញនោះ ប៉ុន្ដែដោយមានការអង្វរក និងមាន ការសម្របសម្រួលពីម្ចាស់ហាង ក៏ដូចជា សមត្ថកិច្ច ទើបឪពុកម្ដាយខាងស្រីបានបន្ទន់ ឥរិយាបថរង់ចាំការ ដោះស្រាយគ្នាពេលត្រឡប់ ទៅផ្ទះវិញ ទុកឱ្យកម្មវិធី ដែលមាន ភ្ញៀវកំពុងចូលរួមដំណើរការចប់ចុងចប់ដើម នោះ ។

នារីជាកូនក្រមុំ ត្រូវបានសមត្ថកិច្ចអះ អាងថា ឈ្មោះស្រ៊ុន ផល្លី អាយុ២៤ឆ្នាំ រីឯ បុរសជាកូនកំលោះ ឈ្មោះចាន់ សេងពិសី អាយុ២៦ឆ្នាំ ដែលពួកគេទាំងពីរនាក់មាន មុខរបរជាបុគ្គលិកនៅហាងថតចម្លង និងស្នាក់ នៅផ្ទះជួលជាមួយគ្នា ក្នុងសង្កាត់ជ្រោយ ចង្វារ ខណ្ឌឫស្សីកែវ ។ ដោយឡែកឪពុក របស់កូនក្រមុំ ឈ្មោះក្រូច ស្រ៊ុន អាយុ៥៩ ឆ្នាំ ម្ដាយឈ្មោះដុះ សំ អាយុ៤៨ឆ្នាំ និងម្ដាយ របស់កូនកំលោះឈ្មោះ ចែប គង់ អាយុ៥២ ឆ្នាំ ដែលគ្រួសារទាំងពីរខាងលើ រស់នៅឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះទៅជួយសម្របសម្រួល ក្រោយពី ទទួលបានសេចក្ដីរាយការណ៍ និងក្រោយពី ការសាកសួរពីដំណើររឿងរួចមក បានបញ្ជាក់ ថា កាលពីឆ្នាំមុន កូនកំលោះចាន់ សេងពិសី បានឱ្យម្ដាយនិងបងប្អូនរបស់ខ្លួនទៅចូលចែ ចូវស្ដីដណ្ដឹងកញ្ញាស្រ៊ុន ផល្លី ដោយសារតែ ពួកគេទាំងពីរនាក់ បានទាក់ទងគ្នារហូតចាប់ ចិត្ដចាប់ថ្លើម ស្រឡាញ់គ្នា ចង់ក្លាយជាគូរ អនាគត ប៉ុន្ដែការចូលទៅស្ដីដណ្ដឹងជាច្រើន លើកច្រើនសារបែរជាឪពុកម្ដាយខាងស្រី មិនយល់ព្រមនិងមិនលើកកូនក្រមុំឱ្យ ទើប ពួកគេទាំងពីរនាក់ ដែលស្រឡាញ់គ្នាដល់ ថ្លើមប្រម៉ាត់នោះ ក៏នាំគ្នារៀបចំផែនការមិន ឱ្យឪពុកម្ដាយទាំងសងខាងដឹង គឺពង្រត់ចាក ចេញពីផ្ទះ ។ នៅពេលដែលពួកគេទាំងពីរ នាក់បានសម្រេចចិត្ដចាប់ដៃគ្នារត់ចេញពីផ្ទះ កាលពីឆ្នាំកន្លងទៅ គឺដំបូងឡើយ ពួកគេបាន ទៅចុះសំបុត្រ អាពាហ៍ពិពាហ៍នៅសាលាឃុំ វិហារសួគ៌ រួចបាននាំគ្នាស្កាត់មកភ្នំពេញ ហើយបានចូលធ្វើការទាំងពីរនាក់ជាបុគ្គលិក នៅហាងថតចម្លង ដោយជួលផ្ទះនៅសង្កាត់ ជ្រោងចង្វារ ខណ្ឌឫស្សីកែវ រស់នៅដូចជាប្ដី ប្រពន្ធ បើទោះបីពួកគេទាំងពីរនាក់មិនបាន ចូលរោងចក្រតាមប្រពៃណីនិង មានការដឹងឮយល់ព្រមរបស់ ឪពុកម្ដាយក៏ដោយនោះ ។

ក្រោយពីការរស់នៅជាមួយគ្នាអស់រយៈ ពេលជិតមួយឆ្នាំមកនេះ ធ្វើឱ្យពួកគេទាំងពីរ នាក់ កាន់តែស្រឡាញ់គ្នាបើទោះបីកម្រិត ជីវិតភាពមិនសូវជាធូរធាក៏ដោយ ពួកគេក៏ បានរៀបចំផែនការសែនព្រេន និងកក់ហាង ម្លប់ស្បូវត្រជាក់ចិត្ដ រៀបចំកម្មវិធីហៅភ្ញៀវ ដែលជាមិត្ដភក្ដិ និងអ្នកស្គាល់គ្នាមកចូលរួម ដើម្បីបញ្ជាក់កាន់តែ ច្បាស់ថា ពួកគេគឺជាប្ដី ប្រពន្ធនិងគ្នាតាមរយៈរូបភាពសែនព្រេន ដោយគ្មានការដឹងឮពីឪពុកម្ដាយទាំងសង នោះ ។ ប៉ុន្ដែនៅពេលដែលកម្មវិធីសែនព្រេន របស់ពួកគេទាំងពីរនាក់ កំពុងតែដំណើរការ ទៅដោយការអបអរសាទរពីភ្ញៀវ ដែលចូល រួមនោះ ស្រាប់តែនៅវេលាម៉ោងប្រមាណ ៧យប់ ក៏លេចវត្ដមានឪពុក ម្ដាយនិងបងប្អូន ខាងស្រីមក ក្នុងគោលបំណងអុកឡុករំខាន ហើយនាំកូនស្រីរបស់ខ្លួនត្រឡប់ទៅវិញ ។

បើតាមសមត្ថកិច្ច ដែលបានទៅសម្រប សម្រួលបញ្ហានេះ បាននិយាយថា ឪពុកកូន ក្រមុំ មានការខឹងសម្បារយ៉ាងខ្លាំង នៅពេល ដែលមកដល់កម្មវិធីឃើញកូន ស្រីរបស់ខ្លួន ស្លៀកពាក់តុបតែងជាកូនក្រមុំ រីឯកូនកំលោះ ស្លៀកពាក់ធម្មតា ដោយបុរសជាឪពុករូបនេះ ដំបូងឡើយដាច់ខាត មិនមានការសម្រប សម្រួលនោះឡើយ ពោលបានដាក់កំណត់ថា ត្រូវតែនាំកូនស្រីរបស់ខ្លួនត្រឡប់ទៅវិញ បើ ទោះបីមានបញ្ហាអ្វីកើតឡើងនៅទីនេះក៏ ដោយនោះ រហូតដល់គាត់ប្រើពាក្យថា បើ កូនស្រីមិនត្រឡប់ទៅផ្ទះវិញ គាត់នឹងអារក សម្លាប់ចោល ទើបសម្លាប់ខ្លួនឯងជាក្រោយ។

ក្រោយពីមានការប្រកាន់ជំហរបែបនេះ របស់ឪពុកកូនក្រមុំនោះ សមត្ថកិច្ចនិងម្ចាស់ ហាង ព្រមទាំងភ្ញៀវដែលបានចូលរួមនាំគ្នា សម្របសម្រួល ធ្វើឱ្យឪពុកម្ដាយ ខាងស្រី រៀងត្រជាក់ចិត្ដបន្ដិច ដោយមិនរំខាននិងបង្ក ការអុកឡុកកម្មវិធីសែនព្រេនរបស់ពួកគេ ទាំងពីរនាក់ឡើយ ពោលបានទុកឱ្យកម្មវិធី ដំណើរការទៅចប់ចុង ចប់ដើម រង់ចាំការដោះ ស្រាយគ្នានៅឯស្រុកកំណើត ។

យ៉ាងណាក៏ដោយមិនមានការបញ្ជាក់ពី សមត្ថកិច្ចថា តើមកពីមូលហេតុអ្វីដែលឪពុក ម្ដាយខាងស្រី មិនព្រមលើកកូនឱ្យមកខាង ប្រុសនោះឡើយ បើទោះបីខាង ប្រុសខំចូល ស្ដីដណ្ដឹងតាមប្រពៃណីជាច្រើនលើកច្រើនសារក៏ដោយនោះ រហូតធ្វើឱ្យពួកគេហ៊ានជំទាស់ ជាមួយឪពុកម្ដាយតាមរយៈការពង្រត់គ្នា ស្កាត់មករាជធានីភ្នំពេញ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news