CamNews

ព័ត៌មានជាតិ 

បង្ក្រាបមុខ សញ្ញាចោរប្លន់ ចំនួន២នាក់ ខណៈរត់គេចខ្លួនពីរនាក់ ពេលកំពុងធ្វើសកម្មភាពប្លន់

ភ្នំពេញៈ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក
ប៊ន សំអាត អធិការនគរបាលខណ្ឌ សហការ ជាមួយកងកម្លាំង យោធារបស់អង្គភាព កងពលតូច
ដឹក ជញ្ជូនលេខ៩៩ ដែលឈរជើងនៅ ក្នុងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ផ្នែកខាងកើត
ឃាត់ខ្លួនបានភ្លាមៗ និងពីរនាក់ទៀត រត់គេចខ្លួន បន្ទាប់ពីក្រុមចោរទាំង៤ នាក់បានធ្វើ សកម្មភាព
ភ្ជង់ វាយ និងបាញ់គំរាមប្លន់ យកម៉ូតូរបស់ ជនរងគ្រោះម្នាក់ ។

បន្ទាប់ពីឃាត់ខ្លួនបាន នគរបាលធ្វើការដកហូតបាន កាំភ្លើងខ្លីមួយដើម និងម៉ូតូមួយគ្រឿង ផងដែរ
កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៧ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវ ២០០៤ ខាង
មុខខារ៉ាអូខេស៊ិចស៊ីគ្រើល ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ
ពេញ។

បើយោងតាម របាយការណ៍របស់ នគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែល ឃាត់ខ្លួនបាន
នោះ ទី១មាន ឈ្មោះ ម៉ុង សាម៉ៃ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជានគរបាល ស្នាក់នៅក្នុង
ស្ថានីយ៍ ប្រេងសាំតូតាល់ របស់លោក ឧកញ៉ា ដួង ងៀប និងទី២មាន ឈ្មោះ ឃីម សុភណ្ឌ ភេទ
ប្រុស អាយុ៣២ឆ្នាំ មានមុខរបរជា នគរបាល រស់នៅក្នុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប
ខណ្ឌពោធិ៍សែនជ័យ និងដកហូតម៉ូតូ មួយគ្រឿងម៉ាកវ៉េវ RSX ក្រហមលាយខ្មៅ ពាក់ស្លាកលេខ
នប១ ៥៤៥៤ និងកាំភ្លើងខ្លីមួយដើមម៉ាកឡុក ចំណែកឯជនរងគ្រោះវិញមានឈ្មោះ អ៊ិត សុវណ្ណារ៉ា
ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅក្រុមទី១០ ភូមិចំកាឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ដោយឡែក ម៉ូតូដែលត្រូវ បាត់បង់នោះម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាក លេខ
ភ្នំពេញ 1BS-5489 ហើយជនរងគ្រោះ បានរងរបួសលើ ចិញ្ចើមឆ្វេងដោយសារ តែជនដៃដល់
វាយ និងកាំភ្លើង ។  

ប្រភព័ត៌មានពីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុកើត ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង តាម
បណ្តោយផ្លូវ ២០០៤ ត្រឡប់មកពីចូលរួម ពិធីខួបកំណើត របស់មិត្តភក្តិនៅម្តុំផ្សារដើមគ ក្នុងទិស
ដៅពីកើត ទៅលិច លុះដល់ចំណុចកើតក្បែរជញ្ជីងថ្លឹង រថយន្តខាងកើត ព្រលានយន្តអន្តរជាតិ
ភ្នំពេញ ដោយសារតែស្ថានភាព ផ្លូវកោង និងមានពុំនូកទទឹងផ្លូវផងនោះ ក៏បន្ថយល្បឿន រំពេច
នោះ ក៏ស្រាប់តែមាន ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ជិះមកស្ទាក់មុខមួយគ្រឿង និងនៅពី
ក្រោយ មួយគ្រឿង រួចហើយអ្នកជិះម៉ូតូ ស្ទាក់ពីមុខម្នាក់ ដែលអង្គុយពីក្រោយ ក៏ចុះដើរសំដៅមក
រក ជនរងគ្រោះ រួចហើយដកកាំភ្លើងខ្លី មួយភ្ជង់ និងវាយជនរងគ្រោះ មួយកែងកាំភ្លើង ថែមទាំង
បាញ់គំរាម១គ្រាប់ផងដែរ ។

ភ្លាមៗនោះ បក្ខពួករបស់គេម្នាក់ទៀត ដែលជិះម៉ូតូស្ទាក់ខាងក្រោយបាន ដើរមករុញជនរងគ្រោះ
ចេញពីម៉ូតូ ហើយក៏មានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងកងកម្លាំងរបស់អង្គភាព កងពលតូច
ដឹក ជញ្ជូនលេខ៩៩ របស់លោក អ៊ុល សំអុន ចេញមកព្រោងព្រៀត ធ្វើឲ្យជនសង្ស័យភ័យស្លន់
ស្លោ នាំគ្នារត់គេចខ្លួនចោលម៉ូតូនៅ នឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុភ្លាម លោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំ
កម្លាំងផ្ទាល់ទៅ សហការជាមួយកងកម្លាំង យោធារបស់អង្គភាព កងពលតូចដឹកជញ្ជូនលេខ
៩៩ ដែលឈរជើង នៅកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបានពីរនាក់ ជាក់ស្តែង និងដក
ហូតបានវត្ថុតាងកាំភ្លើងខ្លី១ ដើមម៉ាកឡុក និងម៉ូតូ១គ្រឿងផងដែរ បញ្ជូនមកកាន់អធិការដ្ឋាន
នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ ការទៅតាម
ផ្លូវច្បាប់។

ប្រភពពីមន្រ្តីនគរបាល បានបន្តថា ខណៈពេលមានការអន្តរាគមន៍ ពីទាហាន និងប្រជាពលរដ្ឋនៅ
ជិតខាងនោះ ធ្វើឲ្យក្រុមចោរ រត់គេចខ្លួនចែកជើងគ្នានោះ ប៉ុន្តែម៉ូតូរបស់ ជនរងគ្រោះនៅទីនោះដែរ
ស្រាប់តែបាត់ ដោយពុំ ដឹងមូលហេតុថា អ្នកណាជាអ្នកយកទៅ ខណៈជនសង្ស័យចំនួនពីរនាក់
ផ្សេងទៀត បានរត់គេចខ្លួនបាត់ ។ លោក ប៊ន សំអាត បានប្រាប់មជ្ឈមណ្ឌល ព័ត៌ដើមអម្ពិលតាម
ទូរស័ព្ទថា បន្ទាប់ពីទទួលព័ត៌មាន ថា មានករណីចោរប្លន់ប្រដាប់ អាវុធនោះ លោកក៏បានចុះដឹកនាំ
កម្លាំងទាំងយប់ ទៅសហការជាមួយកម្លាំងទាហានរបស់កងពលតូចដឹក ជញ្ជូនលេខ៩៩ ដេញតាម
ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ភ្លាមៗ និង២នាក់ទៀតរត់គេចខ្លួន ហើយជនសង្ស័យដែល ឃាត់
ខ្លួនបាននោះ គឺសុទ្ធតែជានគរបាល ដែលម្នាក់ស្នាក់នៅ ក្នុងស្ថាននីយ៍ប្រេងឥន្ធនៈ របស់លោកឧក
ញ៉ាដួង ងៀប ។

លោកបានបន្តទៀតថា ចំពោះជនសង្ស័យទាំងពីរនាក់ លោកត្រូវតែចាត់ការទៅ តាមផ្លូវច្បាប់ ទោះ
បីជានគរបាលក៏ដោយពីព្រោះអ្នកទាំងពីរ ប្រព្រឹត្តខុសច្បាប់ ហើយចំពោះពីរនាក់ដែល កំពុងតែរត់
គេចខ្លួននោះលោកនឹង តាមស្វែងរកចាប់ខ្លួនយក មកផ្តន្ទាទោសឲ្យទាល់តែបាន។

បើតាមប្រភពព័ត៌មាន មួយបានបង្ហើបឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់គឺ ជាអង្គរក្សរបស់ លោក
ឧកញ៉ា ដួង ងៀប ប៉ុន្តែមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំមានប្រភពមួយណាដើម្បីទំនាក់ទំនង ជា
មួយលោកឧកញ៉ា ដួង ងៀប បានថា ជាអង្គរក្សរបស់លោក ឬមួយយ៉ាងណានោះទេ។

បច្ចុប្បន្ន វត្ថុតាងរួម ទាំងជនសង្ស័យត្រូវ ឃុំជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍
សែនជ័យ និងកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ