CamNews

ព័ត៌មានជាតិ 

ក្រឡាប់រថយន្ត ដឹកអេតចាយ នៅមុខរោងចក្រប៊ើរី សង្កត់កម្មការិនី សង្ស័យមានស្លាប់ និងរបួស

ភ្នំពេញ : រថយន្តហ៊ីយ៉ាន់ដាយ ដឹកអេតចាយមួយគ្រឿង បានក្រឡាប់កណ្តាលផ្លូវ នៅមុខរោងចក្រប៊ើរី នៅវេលាម៉ោង ៦និង៥០នាទី ព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤នេះ នៅខាងមុខរោងចក្រប៊ើរី ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កិនសង្កត់កម្មការិនីរោងចក្រ សង្ស័យមានស្លាប់ និងរបួស ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានអោយដឹងថា ពិតជាមានករណីនេះមែន ដែលរថយន្តដឹកអេតចាយ មួយគ្រឿងក្រឡាប់ មុខរោងចក្រប៊ើរី ប៉ុន្តែមិនដឹងថា សង្កត់លើ មនុស្ស មានស្លាប់ និងរបួសនោះទេ ដោយសារតែកម្លាំងនគរបាលរបស់លោក បានចុះទៅជួយអន្តរាគមន៍ តាមរយ:ការ យករថយន្តស្ទូចរថយន្តដឹកអេតចាយនេះ ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា រថយន្តដឹកអេតចាយមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-1761 បានក្រឡាប់សង្កត់ កម្មការិនី២នាក់ បណ្តាលឲ្យបាក់ជើង ហើយសង្ស័យមាន ជនរងគ្រោះ៣នាក់ទៀត នៅពីក្រោមរថយន្តផងដែរ ។

យ៉ាងណាក៏ដោយកម្លាំងសមត្ថកិច្ចកំពុងចុះជួយអន្តរាគមន៍ករណីនេះហើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news