មើលទៅឆ្នាំ ២០១៤ នេះពិតជាឆ្នាំ ដែលពន្លកស្នេហា របស់តារាៗ លាស់មែន ដែលយើងបានកត់ សំគាល់ថា មានការប្រកាស ពីចំណង ស្នេហា ជាច្រើនគូរមកហើយ ។ ថ្ងៃនេះ គូរថ្មីមួយទៀតបាន ផ្ទុះឡើងដែល អ្នកទាំង ២ គឺជាតារាដូចគ្នា ហើយជាមិត្តភក្តិ រួមការងារ ។
គូរស្នេហាថ្មីនេះគឺ Ga In ស្រីស្អាតសមាជិក ក្រុម Brown Eyed Girls ហើយក៏ធ្លាប់បាន សំដែងក្នុង បទ Gentleman របស់ Psy ផងដែរ ។ ចំណែកខាងប្រុសវិញគឺ ជាតារាសំដែង មួយដ៏ល្បីផងដែរគឺ Joo Ji Hoon ដែលទស្សនិកជន ធ្លាប់បានឃើញ គាត់ក្នុងបទ " Fxxk U " ជាមួយនិង Ga In ។ រឿង ទាំងនេះ បានលេចឡើង ដោយសារព័ត៌មាន Sport Seoul ដែលជាអ្នក ជំនាញខាងតាមដាន រឿង ស្នេហារបស់ តារាៗ ។ បន្ទាប់ពីព័ត៌មាន នេះបានបែកខ្ចាយ រួចមកខាង អ្នកតំណាង អ្នកទាំង ២ ក៏ បានចេញមុខ មកបញ្ជាក់ ផងដែរថា អ្នកទាំង ២ ពិតជាមាន ទំនាក់ទំនង ស្នេហាមែន តែកំពុងស្ថិត ក្នុងដំណាក់កាល ដំបូងនៅឡើយ ។
ខាងផលិតកម្ម បានប្រាប់ថា Ga In និង Joo Ji Hoon ជាមិត្តភក្តិ និងគ្នាអស់រយៈពេល ៨ ឆ្នាំមក ហើយតែ ទើបតែចាប់ផ្តើម វិវត្តន៍ទៅជា ស្នេហានៅពេល ដែលសំដែងបទ " Fxxk U " ជាមួយគ្នា នេះឯង ។ អញ្ចឹងទេតើ បានទស្សនិកជន ចាប់អារម្មណ៍ថា អ្នកទាំង ២ អីក៏សំដែងបទ នេះបាន ល្អយ៉ាងនេះ ។ យ៉ាងណាមិញ យើងសូមចូលរួម អបអរសាទរ គូស្នេហ៍ថ្មីនេះ ផងដែរ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop