CamNews

ព័ត៌មានជាតិ 

ត្រូវរ៉ូវគ្នាសោះ ពេលរំលោភ បានសម្រេច ទៅប្តឹង នគរបាលឲ្យចាប់ខ្លួន

ពោធិ៍សាត់៖     ជនសង្ស័យរំលោភ សេពសន្ថវៈម្នាក់ ត្រូវបាននគរបាល ស្រុកបាកាន ឃាត់ខ្លួន តាមពាក្យ បណ្តឹងនារីរងគ្រោះ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈដែលជនសង្ស័យ រូបនេះ បានឲ្យលុយនារី រងគ្រោះ ចំនួន១ម៉ឺនរៀល ហើយល្បូងលួងលោម យកទៅរំលោភ នៅឯវាលស្រែ ក្រោមដើមឈើ ខាងកើតផ្ទះ ចម្ងាយជាង ១០០ ម៉ែត្របានសម្រេច ។

មន្រ្តីនគរបាល មូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន បានតាមពាក្យបណ្តឹង របស់នារីរងគ្រោះនោះ មានឈ្មោះ ក្រឹង ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ចំណែក នារីរងគ្រោះមានឈ្មោះ ខ.ស ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិ ជាមួយគ្នា ។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុ ខ្លួនគេពិតជាបាន ឲ្យលុយចំនួន ១ម៉ឺនរៀល ទៅនារីរងគ្រោះ ពិតប្រាដកមែន ក្នុងគោលបំណងល្បូងលួង លោមនារីនោះ ដើម្បីយកទៅរំលោភ ។ ពេលនោះនារីរងគ្រោះ ក៏បានយល់ព្រម ហើយបានដើរទៅខាងកើតផ្ទះ ចម្ងាយ ជាង ១០០ម៉ែត្រជាមួយខ្លួន ដើម្បីរកកន្លែងស្ងាត់ ហើយក៏រំលោភ រហូតដល់បានសម្រេចតែម្តង បន្ទាប់ ពីបានរំលោភ រួចហើយ ស្រាប់តែជនរងគ្រោះទៅប្តឹងនគរបាល ឲ្យចាប់ខ្លួនគេតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកបាកាន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង ចាត់ការតាមច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ