CamNews

សំណើច 

វិធីព្យាបាលជំងឺផ្លូវចិត្តសម័យថ្មី

ស្ត្រីម្នាក់ឈ្មោះ Sarah White អាយុ 24ឆ្នាំជាអ្នកឯកទេសខាងចិត្តវិទ្យា នៅទីក្រុង New York សហរដ្ឋអាមេរិច ។ ស្រ្តីរូបនេះបានក្លាយជាអ្នកពិគ្រោះជំងឺដ៏ពិសេសសំរាប់អ្នកមានបញ្ហា
ដែលទាក់ទងទៅនឹងផ្លូវចិត្ត ដោយពេលដែលគាត់បឹ្រក្សាជាមួយអ្នកជំងឺគឺគាត់មិនមាន
ស្លៀកពាក់ទេ ។


ការប្រឹក្សាជាមួយអ្នកជំងឺដោយមិនមានស្លៀកពាក់នេះ Sarah White បានប្រាប់អោយដឹង
ថាដើម្បីអោយអ្នកជំងឺមានការផ្តោតអារម្មណ៍លើរូបគាត់កាន់តែខ្លាំងដើម្បីទទួលបានលទ្ធ
ផលល្អក្នុងការដោះស្រាយបញ្ហា ។

Sarah White បានបន្ថែមថា �ការប្រឹក្សាជាមួយអ្នកជំងឺដោយមិនមានការស្លៀកពាក់ ធ្វើ
អោយអ្នកជំងឺមានអារម្មណ៍មូលនិងមិនធ្វើអោយពួកគេមានអារម្មណ៍នឿយណាយក្នុងការ
ឆ្លើយសំនួររបស់នាងឡើយ ជាពិសេសអ្នកជំងឺជាបុរសៗ � ។


តាមប្រភពពត៌មាន NYdaily បានអោយដឹងថាជាទូទៅ Sarah ធ្វើការប្រឹក្សាតាមរយៈ Internet
ច្រើនជាងប្រឹក្សាផ្ទាល់ ។ ហើយបើអ្នកជំងឺចង់បានការប្រឹក្សាពី Sarah ត្រូវធ្វើការណាត់
ជួបជាមុន ។ អ្នកជំងឺភាគច្រើនដែលត្រូវការប្រឹក្សាគឺជា បុរសៗដែលធ្វើការងារច្រើន និង
សិស្សដែល មានបញ្ហាដោយសារតែការសិក្សា ជួនកាលក៏មានមនុស្សស្រីផងដែរ ។ ចំពោះអ្នកជំងឺម្នាក់ Sarah ធ្វើការប្រឹក្សាជាមួយរយៈពេល 2 ម៉ោង និង ក្នុងមួយម៉ោងតំលៃ
150 ដុល្លា ៕
(ប្រភពពី NYdaily)
ដោយ :រដ្ឋា

Tags: