CamNews

ព័ត៌មានជាតិ 

រដ្ឋមន្រីក្រសួង​ប្រៃសណីយ៍​នឹង​បកស្រាយ​ជុំវិញ​ការកំណត់​តម្លៃ​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃនេះ

ភ្នំពេញ៖ បើដូចអ្វីដែលបានគ្រោងទុក នៅវេលាម៉ោង ៣រសៀលថ្ងៃទី៩ ខែធ្នូ នេះរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន នឹងធ្វើសន្និសីទសារព័ត៌មាន បកស្រាយជុំវិញការកំណត់ តម្លៃលើសេវាទូរស័ព្ទ នៅកម្ពុជា ដែលកំពុងតែប្រឈមការរិះគន់ យ៉ាងខ្លាំងពីសំណាក់ អ្នកប្រើប្រាស់។

រិះគន់លើការដាក់កំហឹត ចំពោះការកំណត់ឲ្យ យកតម្លៃទូរស័ព្ទ ទាបបំផុត ៤,៥សេនក្នុង១នាទី សម្រាប់ក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធទាបបំផុត ៥,៩៥សេន ក្នុង១នាទី ស្របតាម ប្រកាសអន្តរក្រសួងលេខ ២៣២ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០៩ ឡើងវិញ បើទោះជាកម្ពុជាប្រើប្រាស់ ទីផ្សារសេរីក្តី បន្ទាប់ទីស្តីការ គណៈរដ្ឋមន្ត្រីចេញ ស ជ ណ កាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្តិល


Tags: National News