ចិន៖ បើតាមការបង្ហាញពីក្រុមប៉ូលីស ក្រុង Wenling កាលពីដើមសប្ដាហ៍នេះថា បុរសវ័យ
កណ្ដាលដ៏អភ័ព្វម្នាក់ ត្រូវបានគេកាត់ប្រដាប់ផ្លូវភេទបាត់ (លិង្គ) ខណៈដែលគាត់កុំពុងដេក
លក់ក្នុងបន្ទប់គេងរបស់គាត់។
លោក Fei Lin មានវ័យ ៤១ឆ្នាំ រស់នៅក្នុងភូមិ Niqio ប្រទេសចិន ត្រូវបានជនមិនស្គាល់មុខ
លូចចូលទៅក្នុងផ្ទះគាត់ ហើយបានលួចកាត់ប្រដាប់ភេទគាត់បាត់។ នេះបើតាមសេចក្ដីរាយ
របស់ពត៌ក្នុងស្រុក របស់ចិន កាលពីពេលកន្លងទៅថ្មីៗនេះ។
លោក Fei Lin ត្រូវបានគេលួចកាត់ប្រដាប់ភេទបាត់
បើតាមការអោយដឹងពីក្រុមប៉ូលីសបានអោយដឹងថា បុរស Fei ប្រហែលជាត្រូវចោរ យក
ស្បោងដែលមានជាតិថ្នាំសណ្ដប់ម្យ៉ាង មកដាក់ក្ដោបលើមុខគាត់ ពោលគឺធ្វើអោយគាត់ដេក
យ៉ាងលង់លក់បំផុត។ ចំពោះលោក Fei Lin វិញគាត់បាននិយាយថា ពេលគាត់ភ្ងាក់ឡើង
គឺ គាត់បានឃើញ ឈាមហូរពេញជើងរបស់គាត់ទៅហើយ ភា្លមនោះលិង្គរបស់គាត់ក៏បាត់
ផងដែរ។
តាមប្រភពអោយដឹងពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាងលោក Lin បានអោយដឹងថា ករ
ណី លួចកាត់ប្រដាប់ភេទលោក Lin គឺប្រហែលមកពីគំនុំ ដែលពីមុនមក លោក Lin តែងតែ
ធា្លប់បានលួចសាហាយស្មន់ ជាមួយប្រពន្ធ កូនគេជាញឹកញាប់។ ទោះបីជាយ៉ាងណាក៏ដោយ
ក៏ក្រុមមន្ដ្រីប៉ូលីសនឹងធ្វើការស្រាវជ្រាវ រកជនដៃដល់អោយឃើញដែរ៕
ដោយ៖ វាសនា
ប្រភព៖ complex