- ក្រុមចោរជាបក្ខពួក របស់មេចោប្លន់ កក្រើករាជធានី ហៅអាឥណ្ឌា
ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ របស់
លោក ប៊ន សំ អាត ជាច្រើននាក់ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ នៅវេលាម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ
២០១៣នេះ បានចុះឆែកឆេរកន្លែងស្នាក់នៅ របស់ក្រុមចោរប្លន់ ដែលធ្វើសកម្មភាពកាលពីយប់មិញ
នៅសង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់ដើមអម្ពិលនៅកន្លែង
កើតហេតុ ខណៈកំពុងចុះឆែកឆេរផ្ទះជនសង្ស័យ ស្ថិតនៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យថា សមត្ថកិច្ចរបស់លោក ដឹកនាំដោយតំណាងអយ្យការ បាន
ចុះមកឆែកឆេរផ្ទះជនសង្ស័យ ដែលធ្វើសកម្មភាពប្លន់កាលពីយប់មិញ នៅសង្កាត់ទូលទំពូងទីមួយ
ហើយបក្ខពួករបស់វាម្នាក់ ត្រូវបានម្ចាស់ផ្ទះ បាញ់ឲ្យរងរបួសធ្ងន់។
លោកជួន សុវណ្ណ បានបញ្ជាក់ថា ក្រុមចោរប្លន់ទាំងនេះ ជាបក្ខពួកមេចោរប្លន់ម្នាក់ រហស្សនាមអា
ឥណ្ឌា ដែល កាលពីប៉ុន្មានឆ្នាំមុននោះ បានបាញ់ប្លន់ស្រ្តីអាជីវករទាំងកណ្តាលថ្ងៃ ប្លន់យកលុយអស់
ជាច្រើនលានរៀលនៅក្នុង ខណ្ឌដង្កោ។
លោកស្នងការ ជួន សុវណ្ណ បានបញ្ជាក់ទៀតថា ក្រុមអាឥណ្ឌា ដែលបាត់មុខអស់រយៈពេលជាយូរ
នោះបានលេច មុខសាជាថ្មី ហើយធ្វើសកម្មភាពប្លន់កាលពីយប់មិញ នៅសង្កាត់ទូលទំពូងទី១ រហូត
ដល់វេលាម៉ោង ៨ និង៥០នា ទីព្រឹកថ្ងៃដដែលនេះ កម្លាំងនគរបាល ដែលដឹកនាំដោយក្រឡាបញ្ជី
របស់លោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញារងអមសា លាដំបូងរាជធានីភ្នំពេញ បានចូលទៅឆែកឆេរ
ផ្ទះជនសង្ស័យ ខណៈពួកគេបានរត់គេចខ្លួនបាត់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល