CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនជនជាតិ អេស្បាញម្នាក់ សង្ស័យ ធ្វើឃាត លើមិត្ដភក្ដិ

ភ្នំពេញ ៖ ជនជាតិអេស្បាញម្នាក់ ត្រូវ នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីវេលា ម៉ោង២២
និង១០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ នៅចំណុចបន្ទប់ជួល  D3E4 ទីតាំង ផ្ទះលេខ១៦០ ផ្លូវ
លេខ៦៣ ភូមិ១២សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ បន្ទាប់ពីសង្ស័យពាក់ព័ន្ធនិងករណីឃាតកម្ម។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរង គ្រោះមានឈ្មោះ JOHN CONNELL  ភេទប្រុស អាយុ
៤៣ឆ្នាំ ជនជាតិអង់គ្លេស  មុខរបរជាអ្នកទេសចរណ៍ កាន់លិខិតឆ្លង   ដែនលេខ៥១២១៥៩៦៨៣
ស្នាក់នៅជាមួយ ជនសង្ស័យ ដែលមានទីតាំងលេខ១៦០ ផ្លូវ លេខ៦៣  សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ
ដូនពេញ ។ ចំណែកជនសង្ស័យមានឈ្មោះ BLNELL PEREZ RICADOភេទប្រុស  អាយុ ៤០ឆ្នាំ
ជនជាតិអេស្បាញ  មុខរបរទេសចរណ៍  កាន់លិខិតឆ្លងដែនលេខ BA301660  ស្នាក់ នៅជាមួយ
បន្ទប់ជនរងគ្រោះ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ ជនសង្ស័យផឹក ស៊ីនៅផ្សារ
ស៊ីធីម៉ល ជួបជាមួយជនរងគ្រោះ (សាកសព)សុំរាប់អានគ្នា ហើយជនរង គ្រោះបានសុំស្នាក់នៅ
ជាមួយជនសង្ស័យចំនួនពីរយប់ដើរលេងផឹកស៊ីជាមួយគ្នា បន្ទាប់មក ជនរងគ្រោះបានរើសឥវ៉ាន់
មកនៅបន្ទប់ជួល  ជាមួយជនសង្ស័យ  ក្នុងនោះឈ្មោះ ARONភេទប្រុស អាយុប្រហែល ៤៣ឆ្នាំ
ជនជាតិ អាមេរិក មុខរបរគ្រូបង្រៀន ត្រូវជាមិត្ដភក្ដិ ជនរងគ្រោះ ក៏មកជាមួយដែរ  លុះយប់ជ្រៅ
ជនរងគ្រោះបានអង្គុយផឹកស្រាម្នាក់ឯងហើយប្រើប្រាស់ថ្នាំញៀនដាក់ចូលទៅក្នុងប្រអប់ដៃហិត
ចំណែកជនសង្ស័យនិងឈ្មោះ ARON  ពុំបានផឹកជាមួយទេ ហើយចូល ដេកទៅ លុះព្រឹកឡើង
ឈ្មោះ ARON  ក៏បាន ចេញទៅបាត់ រហូតដល់វេលាម៉ោង១៦ ថ្ងៃចន្ទ ខែកក្កដា ឆ្នាំ២០១៣ ជន
សង្ស័យបាន ចេញដាស់ជនរងគ្រោះកំពុងអង្គុយអោនតែ ពុំក្រោក ហើយជនសង្ស័យបានបីជន
រងគ្រោះ ចូលទៅក្នុងបន្ទប់  រួចស្ទាបដង្ហើមដឹងថា ជន រងគ្រោះស្លាប់  ក៏បានទូរស័ព្ទហៅឈ្មោះ
ARON ត្រឡប់មកវិញដឹងថា ជនរងគ្រោះស្លាប់មែន ក៏ត្រឡប់ទៅវិញ បាត់ ចំណែកជនសង្ស័យ
បានយកសាកសពជនរងគ្រោះរុំកៅស៊ូពណ៌ខៀវដែលមាននៅលើផ្ទះស្រាប់តែ គ្របរុំសាកសព
ហើយរយៈពេល៣ថ្ងៃក្រោយ ធុំក្លិនស្អុយខ្លាំងទើបម្ចាស់ជួលឈ្មោះឡាយ សុផាន់ណា ភេទស្រី
អាយុ៥៦ឆ្នាំ រាយការណ៍មកសមត្ថកិច្ចនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៣ វេលាម៉ោង១៥ ហើយ
ក៏ឃាត់ខ្លួន ជនសង្ស័យជនជាតិអេស្បាញតែម្ដង ។

បច្ចុប្បន្នជន  បរទេសរូបនេះ ត្រូវបាន  កម្កល់ទុកនៅសាលសព នៃមន្ទីរពេទ្យរុស្សី ចំណែកជន
សង្ស័យកំពុងឃាត់ខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News