CamNews

ព័ត៌មានជាតិ 

អភិបាល ស្រុកតាវែង លង់ទឹកស្លាប់ នៅខាងក្រោយ សាលាស្រុក

រតនគិរី៖ អភិបាល ស្រុកតាវែង ខេត្តរតនគិរី លោក នឹម ឃឿ អាយុ៤៥ឆ្នាំ បានស្លាប់ដោយសារ
តែលង់ទឹកនៅខាងក្រោយសាលាស្រុករបស់លោកតែម្តង កាលពីវេលាម៉ោង ប្រមាណ៤ រសៀល
ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅឃុំតាវែងលើ ស្រុកតាវែង ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ លោក
នឹម ឃឿ បានចុះទៅងូតទឹក នៅខាងក្រោយសាលាស្រុក របស់លោក ស្រាប់តែពេលចុះ ងូតទឹក
នោះ ជនរងគ្រោះបានលើកដៃ ឡើងលើចេញពីក្នុងទឹក ទំនងស្រែកឲ្យគេជួយ ប៉ុន្តែ ដោយសារតែ
ជួយ មិនទាន់ជនរងគ្រោះ ក៏លង់ទឹកស្លាប់តែម្តងទៅ។

សេចក្តីរាយការណ៍ បានបន្តថា ក្រោយដឹងថា លោកអភិបាលស្រុក លង់ទឹកស្លាប់នោះ ក្រុមមន្រ្តីនៃ
សាលាស្រុកតាវែង និងប្រជាពលរដ្ឋបានចុះទៅរាវរកជនរងគ្រោះ នៅក្នុងទឹក ប៉ុន្តែវាហួសពេលទៅ
ហើយ ក្នុងការបញ្ជូនទៅកាន់មន្ទីរពេទ្យ ពីព្រោះលោក នឹម ឃឿ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន របស់
លោក ដែលស្ថិតនៅភូមិជ្រាច សង្កាត់យក្សឡោម ក្រុងបានលុង អមដោយការស្រែកយំបោកខ្លួន ពី
សំណាក់ ក្រុមគ្រួសារ ជនរងគ្រោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ