CamNews

សំណើច 

ភ្លើងចរាចរណ៍បង្កប់រូបភាពអាសអាភាស


តាមប្រភពMetro បានអោយដឹងកាលពីថ្ងៃទី 17 មេសា ថ្មីៗនេះថាមានបង្គោលភ្លើងចរាចរ
មួយនាទីក្រុង Nimwegen ប្រទេស ហូឡង់ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពី
សំណាក់អ្នកធ្វើដំនើរតាមដងផ្លូវនោះ ដោយសារ ស្តុបភ្លើងនោះមានបង្ហាញពីសកម្មភាព
មនុស្សកំពុងតែធ្វើរឿងផ្តេសផ្តាស ពេលដែលមានសញ្ញាពណ៌ខៀវ ។

ជាធម្មតាពេលភ្លើងមានសញ្ញាពណ៌ខៀវ គឺអនុញ្ញាតអោយអ្នកដំនើរធ្វើដំនើរ ដើម្បីកាត់
បន្ថយការកកស្ទះចរាចរ តែផ្ទុយទៅវិញនៅកន្លែងមួយនេះគឺពេលដែលស្តុបអោយសញ្ញា
ពណ៌ខៀវចរាចរកាន់តែចង្អៀតដោយសារតែមនុស្សម្នាទាំងឡាយរវល់ជក់ចិត្តជាមួយនឹង
រូបភាពនៅលើភ្លើងស្តុបនោះ ។ សមត្ថកិច្ចចរាចរ ផ្លូវគោក និងផ្នែកពាក់ព័ន្ធ កំពុងតែធ្វើការ
ស៊ើបអង្កេតរកមូលហេតុ ដែលពួក Hacker អាចធ្វើការវាយលុកលើប្រព័ន្ធភ្លើងស្តុប
ចរាចរណ៍ហើយអាចដាក់រូបភាពដែលធ្វើអោយអ្នកដំនើរបែកអារម្មណ៍យ៉ាងនេះបាន ៕
ដោយ :រដ្ឋា

Tags: