សត្វក្ងានមួយអាយុ 4ឆ្នាំឈ្មោះ Buttons បានក្លាយជាអ្នកយកអាសារសត្វឆ្កែមួយ
ឈ្មោះ Baks ដែលខ្វាក់ភ្នែកទាំងសងខាងមិនអាចមើលអ្វីឃើញ ដោយទៅណា មកណា
គឺក្ងានជាអ្នកនាំផ្លូវឆ្កែ ។
តាមការអោយដឹងពីម្ចាស់សត្វទាំងពីរ ឈ្មោះ Renata Kursa, អាយុ 47ឆ្នាំរស់នៅ Lublin
ប្រទេស ប៉ូឡូញ ថាគាត់មានការសោកស្តាយយ៉ាងខ្លាំងចំពោះភាពពិការភ្នែកទាំងគូរ
របស់ Baks ដែលបានកើតឡើងក្នុងគ្រោះថ្នាក់មួយកាលពីឆ្នាំទៅ ។ បច្ចុប្បន្ន Buttons
និង Baks មិនដែលទៅណាចោលគ្នាឡើយ គឺតែងតែរួមដំនើរជាមួយគ្នាជានិច្ច ដែលនេះ
បញ្ជាក់បានពីការចេះយកអាសារដល់គ្នាស្រលាញ់គ្នាក្នុងគ្រាមានអាសន្ន ខណៈដែលពួក
វាជាសត្វ ៕
(ប្រភពពី Metro)
ដោយ ៖រដ្ឋា