ភ្នំពេញ ៖ រថយន្ដសាំយ៉ុង១គ្រឿង ត្រូវ បានភ្លើងឆាបឆេះផ្នែកខាងមុខ បណ្ដាលឱ្យ រងការខូច
ខាតទាំងស្រុង ដែលសង្ស័យមក ពីឆ្លងភ្លើង ឬអាគុយ កាលពីវេលាម៉ោង ២ និង៣០នាទីរសៀល
ថ្ងៃទី២៦ ខែកញ្ញានេះ ខណៈដែលរថយន្ដ កំពុងធ្វើដំណើរដល់ភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅ
ខណ្ឌពោធិ៍ សែនជ័យ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ប៉ុន្ដែ ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់
រថយន្ដ ខ្លួនឯង ជួយពន្លត់ទាន់ពេលវេលា កុំអីឆេះ ម៉ត់តែម្ដង ។
ប្រជាពលរដ្ឋ ដែលចូលរួមពន្លត់ភ្លើង បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ រថយន្ដសាំយ៉ុង
១គ្រឿង បើកដោយបុរស ម្នាក់មិនស្គាល់ឈ្មោះ បានធ្វើដំណើរតាម បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី
ក្នុងទិសដៅពី ត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏ ឆាបឆេះ ប៉ុន្ដែ ជួយពន្លត់ទាន់មិនបណ្ដាល
ឱ្យ រងគ្រោះថ្នាក់ ដល់អ្នកបើករថយន្ដនោះទេ។ ក្រោយកើតហេតុ ម្ចាស់រថយន្ដបានអូស រថយន្ដ
យកទៅជួសជុលខ្លួនឯង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល