CamNews

ប្លែកៗ 

ឆីផ្លែធូរេន ៥គ.ក រហូតដល់ឈាមច្រមុះ ព្រោះនឹកស្តាយ ក្រោយ សន្តិសុខ មិនអោយនាំយក ឡើងជិះរថភ្លើង

ប្លែកៗ ៖ តើអ្នកនឹងធ្វើយ៉ាងដូចម្តេច បើសិន សន្តិសុខ មិនអនុញ្ញាតឲ្យអ្នក យកធូរេន ដែលមានទម្ងន់ ៥គ.ក ឡើងទៅលើ រថភ្លើង? ជាការពិត អ្នកច្បាស់ជាទទួលទាន

យ៉ាងហោចណាស់គឺថា អ្វីដែលស្ត្រីម្នាក់បានធ្វើនៅ ស្ថានីយ៍រថភ្លើង Anhui កាលពីថ្ងៃចន្ទ នាងបានព្យាយាមញ៉ាំធូរេនឲ្យបាន ឆាប់រហ័សតាមតែអាចធ្វើទៅបាន មុននឹងជើងរថភ្លើង ចេញដំណើរចោលនាង។

                                            * បញ្ជាក់ ៖ រូបភាពឯកសារ

សារព័ត៌មានក្នុងស្រុក ចុះផ្សាយ ឲ្យដឹងថា ស្ត្រីម្នាក់នេះ ត្រូវបានបញ្ឈប់ដោយ សន្ដិសុខស្ថានីយ៍រថភ្លើង របស់ប្រទេសចិន ក្រោយពីកំណត់សម្គាល់បានថា មានក្លិនចម្លែកចេញពីវ៉ាលី របស់នាង ។ បន្ទាប់ពី មានការស៊ើបអង្កេតដោយប្រុងប្រយ័ត្ន ពួកគេបានរកឃើញ ធូរេនធំមួយមានសាច់យ៉ាងច្រើនសន្ធឹក នៅខាងក្នុងវ៉ាលីរបស់នាង តែគួរឲ្យសោកស្ដាយណស់ សន្តិសុខបានប្រាប់ទៅនាងឲ្យដឹងថា  មិនអាចយកផ្លែឈើដែល មានក្លិនឈួលខ្លាំង ទៅលើរថភ្លើងបាននោះទេ។

ជាការពិតណាស់ នាងគឺមិនចង់ឲ្យមានការខ្ជះខ្ជាយទេ ស្ត្រីម្នាក់នោះបាន បរិភោគ​ ធូរេនទម្ងន់ 5kg នោះយ៉ាងឆាប់រហ័ស ទីបំផុត នាងត្រូវបង្ខំចិត្តឈប់ទទួលទាន នៅពេលដែល ច្រមុះរបស់នាងបាន ចាប់ផ្តើមហូរឈាម ហើយវាគឺជាពេលវេលាដែល ប្រញាប់ឡើងលើរថភ្លើងដូចគ្នាដែរ បើយឺតយ៉ាវ នឹងខកជើងរថភ្លើងជាក់ជាមិនខាន។


ខណៈដែលអ្នកខ្លះ កំពុងរីករាយជាមួយ រសជាតិផ្អែមនៃផ្លែធូរេន ដែលត្រូវបានគេប្រសិទ្ធនាមថា ស្តេចផ្លែឈើ ពីតំបន់អាស៊ីភាគអាគ្នេយ៍ ផ្ទុយទៅវិញ មនុស្សជាច្រើនផ្សេងទៀត មិនអាចទ្រាំបាននឹងក្លិនធូរេនទៅវិញ។ បើយើងនិយាយត្រឡប់មកវិញ នៅក្នុងឆ្នាំ 2013 ក្រុមមន្រ្តី នៅទីក្រុង Sydney បានជម្លៀសខ្លួនចេញពីអគារ បន្ទាប់ពីមានការយល់ច្រលំក្លិនធូរេន ថាជាក្លិនលេចធ្លាយហ្គាស។

គួររំឮកថា ករណី ហាមមិនអោយនាំយកធូរេនទម្ងន់ ៥គ.ក ឡើងលើរថភ្លើងខាងលើ គឺជា ករណីចុងក្រោយមួយ នៅតាមស្ថានីយ៍រថភ្លើង ប្រទេសចិន ខណៈស្រ្តីម្នាក់នោះ បានដោះស្រាយ បានយ៉ាងឆាប់រហ័សដោយទទួលទានវាយ៉ាងលឿនជាទីបំផុត តាមតែអាចធ្វើទៅបាន រហូត ដល់ថ្នាក់ ច្រមុះរបស់នាងហូរឈាម ។ គួរបញ្ជាក់ថា មានពេលមួយនោះ បុរសម្នាក់ ត្រូវបានហាមមិនអោយឡើងជិះរថភ្លើង ដោយសារតែ នាំយកមាន់មួយគូឡើងលើរថភ្លើង ដូច្នេះគាត់ក៏សម្រេចចិត្តសម្លាប់វាភ្លាមៗនៅខាងក្រៅស្ថានីយ៍តែម្តង។ រំលឹកដល់រឿងផ្លែធូរេន តើប្រិយមិត្ត មិត្តអ្នកអាន ទំនងជាឃ្លានទទួលទានផ្លែធូរេនហើយមិនដឹង ? :D

ប្រែសម្រូល ៖ គន្ធា


ប្រភព​ ៖ shanghaiist