ព័ត៌មានកំសាន្ត ៖ មុនថ្ងៃដែលពិធីករវ័យក្មេងនៅឯប្រទេសថៃ បានបង្ករឿងមិនសមទំនងដោយ វាយបុរសម្នាក់ទៀតរហូតបែកខ្ទង់ច្រមុះ ដោយគ្រាន់តែគេជិះប៉ះស្តុបឡានរហូតខ្លួនដោយគ្មានចេតនាសូម្បីតែបន្តិច ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា ពិធីករវ័យក្មេងមុខមាត់សង្ហាលោក Nottakanat បានរងនូវការរិះគន់យ៉ាងខ្លាំងក្រោយពីបានវាយបុរសម្នាក់នៅទីសាធារណៈចំពោះមុខមហាជនជាច្រើនកុះករបែបនេះ ហើយប្រជាជនថៃក៏មានការអស់សង្ឃឹមយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌របស់លោក Nottakanat ក្នុងនាមជាប្រជាជនថៃមួយរូបដែរ ។
ក្រោយផ្ទុះរឿងវាយគេបែកខ្ទង់ច្រមុះមិនបានប៉ុន្មានផង លោក Nottakanat ក៏បានលេចឡើងនូវពាក្យចចាមអារាមជាថ្មីម្តងទៀតថា កំពុងតែមានស្នេហាជាមួយនិងនាង Mint Natwara Wongwasana ដែលតួស្រីដែលកាចឆ្នាស់ និងតួឈ្នានីនស្ទើរគ្រប់រឿងដែលនាងបានសម្តែង ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកទាំង ២ ក៏បានបង្ហោះរូបថតរួមគ្នាដែលបានដឹកដៃគ្នាទៅជួយដល់កិច្ចការងារសង្គមជាមួយគ្នាថែមទៀតផង ។
តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថត របស់តារាទាំង ២ ដួងនៅខាងក្រោមទាំងអស់គ្នា ៕
-ចុចអាន ៖ ល្បីពេញប្រទេសថៃដោយសារ ពិធីកររូបសង្ហារល្បីឈ្មោះម្នាក់ វៃគេបែកក្តោងច្រមុះ! (វីដេអូ)
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar